More

    ពិធីវគ្គបណ្ដុះបណ្ដាល ស្ដីពីការពង្រឹងស្ថាប័ន និងការកសាងសមត្ថភាព មន្ត្រីរាជការ នៃមន្ទីរផែនការ រាជធានី ខេត្ត ក្រោមអធិបតី ឯកឧត្តម វង្ស សាម៉ុន រដ្ឋលេខាធិការក្រសួងផែនការ

    spot_img

     

    កោះកុង÷ នាយកដ្ឋានបុគ្គលិក ក្រសួង ផែនការ បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្ដីពី ការពង្រឹងស្ថាប័ន និងការកសាងសមត្ថភាពមន្ត្រីរាជការ នៃមន្ទីរផែនការរាជធានី ខេត្ត ក្រោមអធិបតីភាព ឯកឧត្តម វង្ស សាម៉ុន រដ្ឋលេខាធិការក្រសួងផែនការ ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃ ២៧ ខែតុលា ឆ្នាំ ២០២២ នៅសាខាកាកបាទក្រហមខេត្តកោះកុង ដែលមានការអញ្ជើញចូលរួមពីសំណាក់ លោកស្រី ឈី វ៉ា អភិបាលរងខេត្ត និង ឯកឧត្តម លោកជំទាវ លោក លោកស្រីក្រុមការងារនាយកដ្ឋានបុគ្គលិក ក្រសួង ផែនការ លោក លោកស្រី ប្រធាន អនុ ប្រធានមន្ទីរផែនការខេត្ត និងមន្ត្រីរាជការ នៃមន្ទីរផែនការ។

    ឯកឧត្តម វង្ស សាម៉ុន រដ្ឋលេខាធិការក្រសួងផែនការ បានមានប្រសាសន៍លើកឡើងថា ចាប់តាំងពីការកកើតក្រសួងផែនការមក យើងមានលិខិតបទដ្ឋានចំនួន ៤ ដែលចែងអំពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងផែនការ ត្រូវកែសម្រួលជាបន្តបន្ទាប់ :
    ១- សេចក្តីសម្រេច របស់ក្រុមប្រឹក្សារដ្ឋមន្ត្រីលេខ១២៧ ស.រ.ច ចុះថ្ងៃទី១១.១១. ១៩៨១ ស្ដីពីតួនាទីភារកិច្ច នឹងរចនា សម្ព័ន្ធក្បាលម៉ាស៊ីនចាត់តាំងរបស់ក្រសួងផែនការ។
    ២- អនុក្រឹត្យ លេខ ៥៥ អនក្រ.បក ចុះថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ១៩៩៧ ស្ដីពីការ រៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងផែនការ។

    ៣- អនុក្រឹត្យ លេខ ៧០ អនក្រ.បក ចុះថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០១៤ ស្ដីពីការ រៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងផែនការ ហើយថ្មីៗនេះទៀតយើងបានធ្វើវិសោធនកម្មអនុក្រឹត្យលេខ ៧០ អនក្រ. បក ដោយកែសម្រួលឡើងវិញ នូវតួនាទីនិងភារកិច្ច របស់អង្គភាពមួយចំនួន។ ជាក់ស្ដែងនៅក្នុងខ្លឹមសារនៃអនុក្រឹត្យថ្មីលេខ ១៤៤ អនក្រ ចុះថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២២ បានកែសម្រួលនាយកដ្ឋានរដ្ឋបាលទូទៅ ជាអគ្គនាយកដ្ឋានកិច្ចការទូទៅ និងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលផែនការ ស្ថិតិ ជាសាលាជាតិផែនការ និងស្ថិតិ។

    ឯកឧត្តម វង្ស សាម៉ុន បានមានប្រសាសន៍ទៀតថា ការងារពង្រឹងស្ថាប័ន និងការកសាងសមត្ថភាពមន្ត្រីរាជការនេះ ត្រូវបាន សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា បានថ្លែង យ៉ាងលំអិតក្នុងឱ កាសសម្ដេចចូលរួម បើកសិក្ខាសាលាជាតិ ស្ដីពីការរៀបចំផែនការ មេសម្រាប់ការ អភិវឌ្ឍន៍ធនធានមនុស្ស កាលពីថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០០៥ ។

    ពាក់ព័ន្ធនិងការពង្រឹងស្ថាប័ន និងការកសាងសមត្ថភាពមន្ត្រីរាជការ វាជាប្រធានបទមួយ ដែលមានការទាក់ទងគ្នាយ៉ាងជិតស្និទ្ធ ព្រោះថាស្ថាប័នមួយអាចរឹងមាំបាន លុះត្រាតែមន្ត្រីរាជការ មានសមត្ថភាពរួមផ្សំនិងកត្តាមួយចំនួនដែលចាំបាច់បន្ថែមទៀត។ ដូចនេះបានជាកន្លងមក រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយធនធានមនុស្ស ក្នុងរដ្ឋបាលសាធារណៈ ក្នុងយុគ្គសម័យនៃសាកលភាវូបនីកម្ម និងការប្រកួតប្រជែងលើឆាកអន្តរជាតិ។ គោលនយោបាយនេះ មានចែងយ៉ាងលំអិតពីការពង្រឹងស្ថាប័ននិងការកសាងសុវត្ថិភាព មន្ត្រីរាជការ រហូតឈានដល់ ការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ ដែលនេះជាការងារអាទិភាពមួយ ក្នុងចំណោមការងារជាអាទិ ភាពនានារបស់រាជរដ្ឋាភិបាល ដែលតម្រូវ ឲ្យលើកកម្ពស់ប្រសិទ្ធភាពការងារ និង បង្កើតសមត្ថភាព រដ្ឋបាលសាធារណៈ ឲ្យកាន់តែមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីឆ្លើយតបទៅនឹងប្រធានបទ ខាងលើបានទាន់ពេលវេលា។

    ក្នុងឱកាសនោះ ឯកឧត្តម វង្ស សាម៉ុន រដ្ឋ លេខាធិការ បានសំណូមពរដល់គ្រប់មន្ទីរផែនការខេត្តទូទាំងប្រទេស ត្រូវមានមន សិកាសាមគ្គីភាព ឯកភាពផ្ទៃក្នុង ឳ្យបានរឹងមាំ និងរិតចំណងមេត្រីភាព សាមគ្គី ភាពនៅគ្រប់មន្ទីរស្ថាប័ន ជុំវិញរាជធានីខេត្ត ឲ្យកាន់តែបានល្អប្រសើរថែមទៀត៕ ដោយ ញុឹប សន

    spot_img

    អត្ថបទទាក់ទង

    spot_img