More

    ថ្នាក់ដឹកនាំខេត្តកោះកុង បានដង្ហែអង្គកឋិន នាំយកបច្ច័យ កសាងសមិទ្ធិផលនានា ក្នុងវត្តទេពនិមិត្ត (ហៅវត្តថ្មី)

    spot_img

     

    កោះកុង÷ នាព្រឹកថ្ងៃអាទិត្យ ៦កើតខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២២ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ព្រមស្វាមី និងសហការី បានចូលរួមជាមួយឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោក ស្រី មន្រ្តីរាជការ នឹងពុទ្ធបរិស័ទជិតឆ្ងាយ បានឯកភាព ដង្ហែអង្គកឋិនទាន នាំយកនូវទេយ្យទាន និងបច្ច័យចូលរួមកសាងសមិទ្ធផលនានា នៅក្នុងវត្តទេពនិមិត្ត (ហៅវត្តថ្មី) ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់ មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុ ។

    ពិធីបុណ្យកឋិនទាន គឺជាពិធីបុណ្យមួយចាប់ផ្ដើមធ្វើបន្ទាប់ពីបុណ្យចេញវស្សា ពិធីបុណ្យកឋិននេះ តែងតែបានពុទ្ធ បរិស័ទ្ធគ្រប់ទិសទី ដង្ហែរចូលគ្រប់ទីវត្តអារាមទាំងអស់ ពុំមានទំនេរវត្តណាមួយ ត្រូវបានខកខានឡើយ ដូច្នេះគេតែងតែឃើញក្បួនដង្ហែកឋិនទាន បានដង្ហែនទៅ កាន់ទីវត្តអារាមរៀងៗខ្លួន ចាប់ពីថ្ងៃ ១រោច ខែអស្សុជ រហូតដល់ថ្ងៃទី ១៥កើត ខែ កត្តិក ជារៀងរាល់ឆ្នាំ។ ប៉ុន្តែនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុលពត វត្តអារាមជាច្រើន នៅទូទាំងប្រទេស ត្រូវបាន បំភ្លេចបំផ្លាញស្ទើរគ្មានសល់ ហើយប្រជា ពលរដ្ឋ ក៏មិនអាចមានឱកាស បានធ្វើ បុណ្យធ្វើទាននោះដែរ ។

    នៅដំណាក់កាល នៃការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត របស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈបក្ស ប្រជាជនកម្ពុជា បានដឹកនាំប្រទេសជាតិ ស្ពោះទៅ រកសុខសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យ ជាពិ សេស វិស័យពុទ្ធចក្រ បានអនុញ្ញាត ឱ្យប្រជាពលរដ្ឋ គ្រប់រូប មានឱកាសបានជួបជុំគ្នា ធ្វើបុណ្យតាមបែប ព្រះពុទ្ធសាសនា រហូតមកដល់សព្វថ្ងៃនេះ។

    នៅក្នុងពិធីអង្គកឋិនទាននេះ លោកជំទាវអភិបាលខេត្ត បានសូមប្រសិទ្ធិពរជ័យ ដល់ពុទ្ធបរិស័ទ ដែលបានចូលបច្ច័យតាមសទ្ធាជ្រះថ្លារៀង.រៀងខ្លួន និងសូមជូនពរ មហា កុសល ផលបុណ្យ ជូនដល់បងប្អូន ជនរួមជាតិទាំងអស់ សូមបានប្រកប ដោយពុទ្ធពរទាំងបួនប្រកា គឺអាយុ វណ្ណៈ សុខ: ពល: កុំបីឃ្លាងឃ្លាតឡើយ៕ ដោយ ញុឹប សន

    spot_img

    អត្ថបទទាក់ទង

    spot_img