More

    ប្រកាសចូលកាន់តំណែងប្រធាន មន្ទីរសេដ្ឋកិច្ច និងហិរញ្ញាវត្ថុខេត្តព្រះសីហនុ

    spot_img

    ព្រះសីហនុ៖ នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ បានរៀបចំពិធីប្រកាសចូលកាន់តំណែង ប្រធានមន្ទីសេចកិច្ចនឹងហិរញ្ញវត្ថុ ខេត្តព្រះសីហនុ ក្រោមការអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម បណ្ឌិត ឈន សុភាព រដ្ឋលេខាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច។ និងឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ។

    លោក ជ័យ វិមានរិទ្ធ ត្រូវបានប្រកាសអោយចូលកាន់មុខតំណែងជា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ ជំនួសលោក ស៊ុន ថូង ដែលត្រូវចូលនិវត្តន៍ ក្នុងពិធីតែងតាំងខាងលើនេះ មានការអញ្ជើញចូលរួម ពីសំណាក់អភិបាលរងខេត្ត អភិបាលក្រុង មន្ត្រីរាជការ រួមជាមួយមន្ត្រីសាលាខេត្ត សមាជិក សមាជិកក្រុមប្រឹក្សា មន្ទីរអង្គភាពកងកម្លាំងប្រដាប់អាវុធជាច្រើនរូបផងដែរ៕ រូបភាព និងអត្ថបទ៖ អួន ប្រុស

    spot_img
    spot_img

    អត្ថបទទាក់ទង

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    spot_img