ទំព័រដើម ទំព័រដើម រថយន្តកុងតឺន័របើក បុកជាមួយម៉ូតកិនអូសជិត២០០ម៉ែត្របណ្ដាលឲ្យយុវជន ម្នាក់ស្លាប់ភ្លាមៗ

រថយន្តកុងតឺន័របើក បុកជាមួយម៉ូតកិនអូសជិត២០០ម៉ែត្របណ្ដាលឲ្យយុវជន ម្នាក់ស្លាប់ភ្លាមៗ

- ពាណិជ្ជកម្ម -

 

ភ្នំពេញ: យុវជនម្នាក់បានស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ បន្ទាប់ពីជិះម៉ូតូឆ្លងផ្លូវ ត្រូវបានរថយន្តកុងតឺន័របុកកិនជាប់ម៉ូតូក្រោមរថយន្តអូសជិត២០០ម៉ែត្រម៉ែត្រទើបឈប់ កាលពីវេលាម៉ោង១០និង២០នាទី យប់ថ្ងៃ ទី២៣ ខែតុលា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ចំណុចមុខបញ្ជាការដ្ឋានកងទ័ពជើងគោក ស្ថិតក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

តាមមិត្តភ័ក្ដិរបស់ជនរងគ្រោះបានប្រាប់ថាជនរងគ្រោះមានឈ្មោះហៅក្រៅអាប៉ោង វ័យប្រហែល២០ឆ្នាំ ស្នាក់នៅអូរឌឹម មានស្រុកកំណើតនៅភូមិដឹកដា ឃុំព្លីប្រាសាទ ស្រុក ពាមរក៍ ខេត្តព្រៃវែង

យោងតាមសម្តីសន្តិសុខដែលនៅជិតកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តកុងតឺន័រ ក្បាល ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3G.-6786 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ខណះ មកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកម៉ូតូម៉ាកស៊ុយសាគីលែក ពណ៌សលាយខៀវ មិនឃើញស្លាកលេខធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ បញ្ច្រាស់ទិសគ្នាបាន បើកឆ្លងផ្លូវទៅខាងឆ្វេងដៃ ត្រូវរថយន្តបុក ពេញទំហឹងបណ្ដាលឲ្យយុវជនខាងលើខ្ទាតចូលក្រោមរថយន្តកិនស្លាប់មួយរំពេចភ្លាមៗនោះដែររថយន្តមិនបានឈប់នោះទេបានបើកបន្ថែម ល្បឿនទៅមុខបំរុងរត់គេចអូសជាប់ម៉ូតូនៅក្រោមរថយន្តប្រមាណជិត២០០ម៉ែត្របានឈប់រថយន្តបើកទ្វារត់គេចបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅសមត្ថកិច្ចជំនាញស្នងការរាជធានីភ្នំពេញមកវាស់វែងយករថយន្តនិងម៉ូតូទុករងចាំដោះស្រាយតាមផ្លូវច្បាប់។ដោយឡែកសពរងគ្រោះសមត្ថកិច្ចទាក់ទងរកសាច់ញ្ញាតិមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ កុសល់

 

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម