More

    រថយន្តស៊េរីទំនើបម៉ាក Ford Raptor បើកលឿនបុករះចូលសួនច្បារការ៉ាស់សាំង ptt បណ្ដាលឲ្យបាក់ដើមផ្កាលម្អសួនជាច្រើនដើម និងង្គោលភ្លើងថ្មមួយដើមរងកាខូចខាត រួមនឹងរបងដែកការ៉ាស់សាំង បាក់អស់ជាច្រើនផ្ទាំង ឯរថយន្តខូចខាតយ៉ាងដំណំ

    spot_img

     

    ភ្នំពេញ: រថយន្តស៊េរីទំនើបម៉ាកFord Ranger Raptor មួយគ្រឿងបើកបរក្នុងល្បឿនលឿនបានជ្រុលចង្កូតបុករះចូលសួនច្បារការ៉ាសសាំងptt បណ្ដាលឱ្យដើមផ្ការលម្អសួនបាក់ជាច្រើនដើម និងបង្គោលភ្លើងថ្មមួយដើមរងការខូចខាត រួមនឹងរបងដែកការ៉ាស់សាំងបាក់ងអស់ជាច្រើនផ្ទាំងរាបដល់ដី ឯរថយន្តបង្កខូចខាតយ៉ាងដំណំ។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២ យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៤ ខែតុលាឆ្នាំ ២០២២ នៅត្រង់ចំណុចការ៉ាសសាំង ptt តាមបណ្ដោយផ្លូវ ៥៩៨ កែងនឹងផ្លូវ ១៨០០ ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុឃើញរថយន្តស៊េរីទំនើបម៉ាក Ford Ranger Raptor ស៊េរីឆ្នាំ ២០២៣ មួយគ្រឿងពណ៌ក្រហមពាក់ស្លាកលេខកម្ពុជាMCH-8586បើកបរធ្វើដំណើរតាមបណ្ដោយផ្លូវ៥៩៨ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនលុះមកដល់ចំណុចកន្លែងកើតហេតុលើ កែងនឹងផ្លូវ ១៨០០ បានជ្រុលបុករះចូលសួនការ៉ាសសាំងptt បាក់ដើមផ្កាលម្អសួនបាក់ជាច្រើនដើម និងបង្គោលភ្លើងថ្មមួយដើមប្រេះបែកបន្តិចបន្តួចនិងរលើងគ្រិះបណ្ដាលឱ្យទ្រេត និងរបងការ៉ាសសាំង បាក់អស់ជាច្រើនផ្ទាំងរាបដល់ដី ចំណែករថយន្តបង្កខូចខាតផ្នែកខាងមុខដាច់កង់មួយចំហៀងចេញពីតួនិងដាច់កង់សាគួធ្លាក់ចុះមកក្រោម រងការខូចខាតយ៉ាងដំណំសំណាងល្អមិនបង្កឱ្យមានអ្នករងរបួស។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់នឹងមានតំណាងភាគីរថយន្ត រួមនឹងខាងក្រុមហ៊ុនអគ្គិសនីចុះដល់កន្លែងកើតហេតុ បន្ទាប់មកសមត្ថកិច្ចបានប្រាប់ថាភាគីខាងរថយន្តនិងភាគីការ៉ាស់សាំងធ្វើការសម្របសម្រួលគ្នាបញ្ចប់រឿង រួចឲ្យរថយន្តស្ទូចយកទៅជួសជុលដោយខ្លួនឯង។ចំណែកភាគីខាងរថយន្តបង្កនិងខាងភាគីក្រុមហ៊ុនអគ្គិសនីបានយកលេខទូរស័ព្ទគ្នាទុកទំនាក់ទំនងគ្នាដើម្បីធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img