ទំព័រដើម ទំព័រដើម ចោរឆក់ទ្រព្យសម្បត្តិពលរដ្ឋ២ករណីផ្ទួនៗគ្នា បានសម្រេច នៅខណ្ឌពោធិ៍សែនជ័យ

ចោរឆក់ទ្រព្យសម្បត្តិពលរដ្ឋ២ករណីផ្ទួនៗគ្នា បានសម្រេច នៅខណ្ឌពោធិ៍សែនជ័យ

- ពាណិជ្ជកម្ម -

ភ្នំពេញ ៖ ត្រឹមតែរយះពេលមិនបាន១ម៉ោងស្រួលបួលផងមានក្រុមចោរចេញធ្វេីសកម្មភាពឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋបានសម្រេច២ករណីមិនរំខានដល់សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ។

ជាក់ស្តែងកាលពីវេលាម៉ោង១០និង២០នាទី ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២នេះ មាន ជនសង្ស័យមួយក្រុម បានធ្វេីសកម្មភាពឆក់ខ្សែកពេជ្រ ពីស្ត្រីម្នាក់បានសម្រេចរួចគេចខ្លួនបាត់ដោយសុវត្តិភាព នៅមុខរោងចក្រសាន់ស្កាយ ស្ថិតក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ ។

លុះមកដល់វេលាម៉ោង១១និង៣០នាទី ថ្ងៃខែដដែលមានជនសង្ស័យ២នាក់ជិះម៉ូតូហុងដាឌ្រីម ស៊េរីឆ្នាំ២០១៥ មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AV 4995
ធ្វេីសកម្មភាពឆក់ទូរស័ព្ទពីស្ត្រីកម្មការិនីរោងចក្រម្នាក់ខណៈដេីរតាមផ្លូវទៅធ្វេីការបានសម្រេចហេីយព្យាយាមគេចខ្លួនត្រូវបានអ្នករត់ផាស្អាប់បេីកបុកម៉ូតូជនសង្ស័យដួលរត់ចោលម៉ូតូបាត់ នៅភូមិព្រៃព្រីងជេីង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
ក្រោយកេីតហេតុជនរងគ្រោះបានត្រឹមទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលដេីម្បីងាយស្រួលសមត្ថកិច្ចកំណត់មុខសញ្ញា។
ពលរដ្ឋបានស្នេីរដល់លោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យមេត្តាពង្រឹងការល្បាតក្នុងមូលដ្ឋាន ដេីម្បីអនុវត្តតាមគោលនយោបាយភូមិសង្កាត់មានសុវត្តិភាព លុបបំបាត់អំពេីរចោរកម្មលួច ឆក់ ប្លន់ ការពារជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានផង៕ដោយ កុសល់

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម