More

    បាញ់រះ ជាង ១០ គ្រាប់ទៅលើអគារ SKY LINE ដោយពុំទាន់ដឹងមូលហេតុ នៅខណ្ឌ 7 មករា

    spot_img

     

    ភ្នំពេញ: ជនសង្ស័យមួយក្រុមជិះរថយន្តចំនួន ពីរ គ្រឿងមកឈប់រួចដកកាំភ្លើងបាញ់រះជាង ១០ គ្រាប់ទៅលើអគារ SKY LINE បណ្ដាលឲ្យធ្លុះធ្លាយជាច្រើនកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍ កាលពីវេលាម៉ោង ០៣ ទៀបភ្លឺ ឈានចូលថ្ងៃទី២០ ខែតុលា ឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវ១៣៤ ស្ថិតក្នុងសង្កាត់វាលវង់ខណ្ឌ 7 មករា រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញជនសង្ស័យមួយក្រុមជិះរថយន្តចំនួនពីរ គ្រឿងម៉ាក ហ្វត ពណ៌ស និងម៉ាកអាលផាត ពណ៌ខ្មៅដោយមិនចាំស្លាកលេខ ដោយបើកបរធ្វើដំណើរតាមបណ្ដោយផ្លូវ ១៣៤ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានឈប់រថយន្តហើយជនសង្ស័យដែលជិះរថយន្ត ហ្វត បានដកកាំភ្លើងបាញ់រះជាង ១០ គ្រាប់ សំដៅទៅលើអគារSKY LINE បណ្ដាលឲ្យ ធ្លោះធ្លាយជាច្រើនកន្លែង សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។ប្រភពដដែលបានបន្តទៀតថាក្រោយពីជនសង្ស័យបានធ្វើសកម្មភាពបាញ់រះជាច្រើនគ្រាប់រួចមក ក៏បានបាចខិតប័ណ្ណជាច្រើនសន្លឹកនៅនឹងកន្លែងកើតហេតុ រួចក៏នាំគ្នាបើករថយន្តខ្លួនបាត់ស្រមោល។

    បច្ចុប្បន្នសមត្ថកិច្ចកំពុងពិនិត្យជាក់ស្ដែងនៅទីតាំងកន្លែងកើតហេតុ រួចបានប្រមូលវត្ថុតាងមួយ ចំនួនទុកប្រគល់ជូនជំនាញ ដើម្បីធ្វើការសាវជ្រាវចាប់ជនសង្ស័យមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img