More

    រដ្ឋបាលខេត្តកោះកុង រៀបចំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ក្នុងការពង្រឹង និងពង្រីកភាពជាដៃគូ ជាមួយវេទិកាសម្ព័ន្ធសង្គមស៊ីវិល នៃទីស្តីការគណៈរដ្ឋមន្រ្តី

    spot_img

     

    កោះកុង÷ នៅថ្ងៃពុធ ៩រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២នេះ
    លោក ឃឹម ច័ន្ទឌី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវអភិបាលខេត្ត បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ក្នុងការពង្រឹង និងពង្រីកភាពជាដៃគូ ជា មួយវេទិកាសម្ព័ន្ធសង្គមស៊ីវិល(វ.ស.ស) នៃទីស្តីការគណៈរដ្ឋមន្រ្តី ដល់អង្គការមិនមែន រដ្ឋាភិបាល សមាគម និងសហគមន៍មូលដ្ឋាន ដែលបាននិងកំពុងប្រតិបត្តិសកម្មភាពក្នុងភូមិសាស្ត្រ ខេត្តកោះកុង។

    កិច្ចប្រជុំខាងលើ មានគោលបំណងចូលរួមចំណែកបំពេញបន្ថែម ក្នុងការពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ និងសេរីភាពបញ្ចេញមតិក្នុងក្របខណ្ឌច្បាប់ ពោលសំដៅធ្វើសុខដុមនីយកម្ម សង្គមស៊ីវិល នៅកម្ពុជា ដោយក្នុងនោះ របៀប វារៈសំខាន់ៗមួយចំនួន ត្រូវបានលើកឡើងមកផ្សព្វផ្សាយ និងពិភាក្សាពិគ្រោះយោ បល់ រួមមាន៖ (១)តួនាទី ភារកិច្ច និងផែន ការសកម្មភាពរបស់ វ.ស.ស និង (២) ការរៀបចំបណ្តាញអង្គការសង្គមស៊ីវិល ក្នុងភូមិសាស្ត្រខេត្ត។

    ជាលទ្ធផល នៃកិច្ចប្រជុំ គឺទទួលបាននូវ៖ (១)ការចូលរួម មតិយោបល់ និងបញ្ហាប្រឈម ជាធាតុចូលសម្រាប់រៀបចំគោលនយោបាយថ្មីៗ សម្រាប់បម្រើប្រយោជន៍សាធារណៈ និង(២)ការពិភាក្សាលម្អិតអំពីការរៀបចំបណ្តាញអង្គការសង្គមស៊ីវិល ក្នុងភូមិសាស្ត្រខេត្ត តាមគោលការណ៍ស្ម័គ្រចិត្ត៕ដោយ ញឹប សន

    spot_img

    អត្ថបទទាក់ទង

    spot_img