ទំព័រដើម ទំព័រដើម ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសតែងតាំងមុខតំណែង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសតែងតាំងមុខតំណែង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី

- ពាណិជ្ជកម្ម -

 

នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសតែងតាំងមុខតំណែង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី។
@. ពិធីប្រកាសនេះប្រារព្ធធ្វើឡើងនៅ សាលប្រជុំស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី និងគណៈប្រតិភូ នៃអគ្គស្នងការនគរបាលជាតិ ឯកឧត្តម លោក លោកស្រី ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរអង្គភាពនានាជុំវិញខេត្ត និងអស់លោក លោកស្រីជាច្រើនរូបទៀត។

@.ថ្លែងក្នុងឱកាសនេះ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានគណៈអធិបតី និងបានជម្រុញអោយលោកស្នងការនគរបាលខេត្តដែលទើបតែងតាំងថ្មី ត្រូវពង្រឹង និងពង្រីកសាមគ្គីភាពផ្ទៃក្នុងអោយបានរឹងមាំថែមទៀត ជាពិសេសត្រូវដឹងអំពីសុខទុក្ខ និងការលំបាករបស់មន្ត្រីនគរបាលគ្រប់ផ្នែកក្រោមឱវាទ។
ត្រូវគោរពវិន័យ របៀបធ្វើការ និងក្រមសីលធម៌ជាកងកម្លាំង ដែលជាសេនាធិការដ៏រឹងមាំអោយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងត្រូវបន្តការយកចិត្តទុកដាក់អនុវត្តគោលការណ៍ច្បាប់ លិខិតបទដ្ឋាន និងបទបញ្ជាចង្អុលណែនាំរបស់អគ្គស្នងការនគរបាលជាតិ និងបញ្ជាការឯកភាពរដ្ឋបាលខេត្ត។

@.មានប្រសាសន៍សំណេះសំណាលនាឱកាសនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់នៃខេត្តរតនគិរី ដែលបានរួមគ្នាធ្វើការកសាង និងអភិវឌ្ឍន៍ខេត្តអោយមានការរីកចម្រើនលើគ្រប់វិស័យ។ ឯកឧត្តម នាយឧត្តមសេនីយ៍ បានជម្រុញ
លោកស្នងការ ក៏ដូចជាថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ត្រូវយកចិត្តទុកដាក់លើសកម្មភាពជាក់ស្តែង គឺសំខាន់ផ្តោតទៅលើការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ធានាអោយបានសុវត្ថិភាព សន្តិភាព សន្តិសុខផ្ទៃក្នុង ជាពិសេសទប់ស្កាត់អោយបានការវិលត្រឡប់បដិវត្តន៍ពណ៌ និងទប់ស្កាត់ការប្រឆាំងនានាដែលយកទឹកដីកម្ពុជាធ្វើជាជម្រក រឺធ្វើជាទីតាំងដើម្បីប្រឆាំងប្រទេសជិតខាង ព្រមទាំងការកាត់បន្ថយបទល្មើសព្រហ្មទណ្ឌរួមទាំងការកាត់បន្ថយឥទ្ធិពលរីករាលដាលរបស់គ្រឿងញៀន និងការងារផ្សេងៗទៀតដូចជាការទប់ស្កាត់បញ្ហាក្មេងទំនើង រំដោះជនរងគ្រោះពាក់ព័ន្ធ និងការជួញដូរផ្លូវភេទ ជាពិសេសស្រ្តី និងកុមារ។ ជាមួយគ្នានោះ ការពង្រឹងច្បាប់ចរាចរណ៍គឺត្រូវផ្តោតទៅលើការអប់រំ បណ្តុះបណ្តាលមន្ត្រី ការកែប្រែឥរិយាបថនៃការធ្វើការងាររបស់មន្ត្រី ក្រមសីលធម៌របស់មន្ត្រី និងជំរុញយ៉ាងតឹងរឹងបំផុតក្នុងការអនុវត្តន៍ អនុក្រិតថ្មីស្តីពីការវិន័យអន្តរការណ៍បទល្មើសច្បាប់ចរាចរណ៍ផ្លូវគោក។

ទាក់ទងនិងសភាពការណ៍បច្ចុប្បន្នឯកឧត្តម
អគ្គស្នងការបានស្នើអោយកម្លាំងនគរបាលទាំងអស់ ធ្វើការថ្កោលទោសដាច់អហង្ការ និងប្រឆាំងដាច់ខាតចំពោះ សេចក្តីថ្លែងការណ៍របស់ទណ្ឌិត សម រង្ស៉ី មេក្រុមឧទ្ទាមជាពូជក្បត់ជាតិ៣ជំនាន់ តាមរយៈវីដេអូឃ្លីបនាពេលថ្មីៗនេះ ដែលបានញុះញង់ឲ្យកងកម្លាំងប្រដាប់អាវុធធ្វើការបះបោរ និងបានប្រមាថដោយអសីលធម៌ចំពោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលជាស្ថាបនិកសន្តិភាព និងជាទីគោរពស្រលាញ់របស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប

សូមជម្រាបថា លោកឧត្តមសេនីយ៍ត្រី អ៊ុង សុភាព ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ត្រូវបានតែងតាំងជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ជំនួសលោកឧត្តមសេនីយ៍ទោ យិន ចំណាន ដែលត្រូវបានដាក់ឲ្យចូលនិវត្តន៍ ។

នារសៀលថ្ងៃខែឆ្នាំដដែលនោះផងដែរ ក៍មានការផ្ទេរនិងតែងតាំងភារកិច្ចថ្មីដល់ស្នងការរងពីមន្ត្រីនគរបាលក្រុងស្រុកទៅខេត្ត ផងដែរ ដោយមានការអញ្ចើញចូលរួមជាអធិបតីភាពដ៍ខ្បង់ខ្ពស់ពីលោកឧត្តមសេនីយ៍ ទេសវិបុល អគ្គស្នងការដ្ឋាននគរបាលជាតិ។
ក្នុងនោះមន្ត្រីនគរបាលចំនួន៤រូបនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីរួមមាន៖
១. លោក ឧត្តមសេនីត្រី សួនសារ៉ាវុធ អត្តលេខ72128 តែងតាំងជាស្នងការរង
២. លោកវរសេនីយ៍ឯក មាសពៅបូរ៉ា អត្តលេខ 02 845 តែងតាំងជាស្នងការរង
៣. លោកវរៈសេនីយ៍ឯក មឿង សារិទ្ធ អត្តលេខ 09 542 តែងតាំងជាស្នងការរង
៤. លោក ថេង ច័ន្ទធី អត្តលេខ 5728 តែងតាំងជាស្នងការរង។
ដោយ: លោក មុី ឌីន

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម