More

    រថយន្តកាម៉រី បើកបោះពួយចុះពីលើស្ពាន ជ្រុលបុករបាំងថ្មខ្ទៀតប៉ះរថយន្តហាយលេនឌ័រ រងការខូចខាតមួយចំហៀង ឯរថយន្តបង្កខ្ទេចមុខស្ទើរទាំងស្រុង

    spot_img

     

    ភ្នំពេញ: រថយន្តកាមរី មួយគ្រឿងបើកចុះពីលើស្ពានអាកាស 7 មករា បោះពួយក្នុងល្បឿនលឿនជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យរបាំងថ្មខ្ទៀតទៅប៉ះរថយន្តហាយលេនឌ័រមួយគ្រឿងកំពុងបើកបរបញ្ច្រាសទើសដៅគ្នា ត្រូវចំហៀងខាងឆ្វេងខូតខាតយ៉ាងដំណំ ឯរថយន្តបង្ករខ្ទេចផ្នែកខាងមុខស្ទើរទាំងស្រុង។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១ យប់ថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២២ នៅត្រង់ចំណុចគល់ស្ពានអាកាស7មករាផ្នែកខាងលិច តាមបណ្ដោយផ្លូវសហពន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានដែរដឹងថា មុនកើតហេតុគេឃើញរថយន្ត កាមរីមួយគ្រឿងពណ៌សពាក់ស្លាកលេខព្រះសីហនុ2 C-5969 ធ្វើដំណើរចុះពីលើស្ពានអាកាស7មករា តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវមួយកង់បណ្ដាលឲ្យខ្ទាតទៅប៉ះរថយន្តហាយឡេនឌ័រមួយគ្រឿងពណ៌ទឹកប្រាក់ស្លាកលេខភ្នំពេញ2N-1279ធ្វើដំណើរបញ្ច្រសទិសដៅគ្នាពីលិចទៅកើតចំពីជំហៀងរថយន្តហាយឡេនឌ័រខាងឆ្វេងពេញកំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ចំណែករថយន្តបង្ករខ្ទេចមួយកំណត់ស្ទើទាំងស្រុង សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។ភ្លាមនោះម្ចាស់រថយន្តបង្កបានប្រមូលសម្ភារៈដែលនៅក្នុងរថយន្តហើយគេចខ្លួនបាត់ស្រមោល។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img