ព្រះសីហនុ៖ នៅព្រឹកថ្ងៃ២៨ សីហា ឆ្នាំ២០២០ កម្មវិធីបើកសម្ពោធ ផ្សារថ្មីដែលមានឈ្មោះថា មជ្ឈមណ្ឌលពាណិជ្ជកម្ម ដារាសំណាងដោយមានការអញ្ជើញចូរួមពីរ ឯកឧត្តមគួច ចំរើន អភិបាលខេត្តព្រះសីហនុ រួមកម្លាំងប្រដាប់អាវុធ នឹងមន្រ្តីរាជការពាក់ពាន័្ធគ្រប់លំដាប់ថ្នាក់ នឹងទាំងអាជីវករចូលរួមយ៉ាងច្រើនកុះករផងដែរ។ ដែលមានទីតាំងតាមបណ្តោយផ្លូវជាតិលេ០៤ ត្រង់ចំណុចមុខស្រាបៀរអង្គរ(ឃ្លំាងលើរ) ស្ថិតនៅក្នុងភូមិ០៣ សង្កាត់០១ ក្រុងព្រះសីហនុ។
អ្នកគ្រប់គ្រងផ្សារមជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីនេះ ប្រាប់ថា ផ្សារនេះបានចាប់ផ្តើមសាងសង់នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ ដោយប្រើរយៈពេល១៥ខែ និងបានបញ្ចប់ការសាងសង់ទាំងស្រុងនៅថ្ងៃទី ០៥ ខែ សីហា ឆ្នាំ២០២០ ហើយគ្រប់ហេដ្ឋារចនាសម្ពន្ធ័និងសំណង់ក្នុងផ្សារថ្មីនេះ ដែលមានតូបលក់ដូរជាង៤០០តូប បានសាងសង់ទៅតាមបទដ្ឋានបច្ចេកទេសពីអ្នកជំនាញ មានទាំងសណ្តាប់ធ្នាប់ បរិស្ថាន និងប្រពន្ធ័សុវត្ថិភាព៕
ក្នុងកិច្ចដាក់អោយសម្ពេាធនោះផងដែរ លោក មុំ ដារ៉ា តំនាងអោយ ក្រុមហ៊ុន ដារ៉ាសុីណា ប្រុកខ្គឺបានថ្លែងអំណរគុណដល់ម្ចាស់ជួលដីសាងសង់ដាក់ផ្សារអោយតំណើរការក្នុងការចំណាយទឹកប្រាក់ចំនួន ជាង១ ៥០០ ០០០ ដុល្លាអាមេរិច។ ជាកិច្ចបញ្ចប់ក្នុងពិធី សម្ពេាធ នោះផងដែរ ឯកឧត្តម គួច ចំរើនបានមានប្រសាសន៌កោតសរសើរ ដល់បងប្អូនអាជីវករខ្មែរយើង ដែលបានរួមគ្នា បោះទុនវិនិយោគបង្កើតផ្សារថ្មីមួយនេះ ដែលនឹងក្លាយទៅជាមជ្ឈមណ្ឌល ពាណិជ្ជកម្មថ្មីមួយទៀត ក្នុងក្រុងព្រះសីហនុ រួមចំណែកដល់ការអភិវឌ្ឍន៌ប្រទេសជាតិ៕ រូបភាព និងអត្ថបទ៖ អួន ប្រុស