More

    រថយន្តកាមរី ហាយប៊្រីត បើកបុកសួនពុះចែកទ្រូងផ្លូវនិងបង្គោលភ្លើង១ដើមបាក់រាបដល់ដី បណ្ដាលឲ្យក្រឡាប់ផ្ងារជើងទ្រមេឃ និងរបួសធ្ងន់ស្រាល០៣នាក់

    spot_img

     

    ភ្នំពេញ ៖ បុរស០៣នាក់បានរបួសធ្ងន់ស្រាល បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ បេីករថយន្ត កាមរីហាយ ប៊្រីត មួយគ្រឿងក្នុងល្បឿនយ៉ាងលឿនជ្រុលទៅបុកសួនពុះចែងទ្រូងផ្លូវផ្លោងទៅបុកដើមផ្កាបាក់១ដើម និងបង្គោលភ្លេីងបំភ្លឺផ្លូវ១ដើមទៀត បណ្ដោយ ឲ្យរថយន្តបង្កក្រឡាប់ផ្ងាជេីង ទ្រមេឃ បង្កការភ្ញាក់ផ្អើលកាលពីវេលា ២រំលង អាធ្រាត្រ ឈានចូលថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២២ ស្ថិត តាម បណ្ដោយ ផ្លូវ ជាតិ លេខ ៦A សង្កាត់ ជ្រោយ ចង្វារ ខណ្ឌជ្រោយចង្វារ រាជធានី ភ្នំពេញ
    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តម៉ាក កាមរី ហាយប៊្រីត ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AY-7056 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៦A ទិសដៅពីជើងមកត្បូងក្នុងល្បឿនយ៉ាងលឿន ខណះមកដល់ចំណុចកើតហេតុក៏ជ្រុលចង្កូតបុកសួនពុះចែកទ្រូងផ្លូវ និងផ្លោងទៅបុកដើមផ្កាបាក់១ដើម រួមទាំងបង្គោលភ្លើង១ដើមទៀត បណ្ដាលឲ្យរថយន្តបង្កក្រឡាប់ផ្ងារជើងទ្រមេឃរងការខូចខាតយ៉ាងដំណំ ។

    ក្នុងហេតុការណ៍នេះដែរ ក៏មានបុរស០៣នាក់ទាំងអ្នកបើកបរ និងរួមដំណើរបានរងរបួសធ្ងន់ស្រាល ត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ ។
    បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងសហការជាមួយមន្ត្រីជំនាញចរាចរណ៍ធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយនាពេលក្រោយ ៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img