ទំព័រដើម ទំព័រដើម ស្នងការខេត្តបន្ទាយមានជ័យបើកកិច្ចប្រជុំផ្សព្វផ្សាយ ឲ្យម្ចាស់និងតំណាង រោងចក្រ សហគ្រាស ក្រុមហ៊ុន កាស៊ីណូ សណ្ឋាគារ និងផ្ទះសំណាក់ ផ្តល់ព័ត៌មាន ស្តីពីស្ថិតិនិងការស្នាក់នៅ របស់ជនបរទេស

ស្នងការខេត្តបន្ទាយមានជ័យបើកកិច្ចប្រជុំផ្សព្វផ្សាយ ឲ្យម្ចាស់និងតំណាង រោងចក្រ សហគ្រាស ក្រុមហ៊ុន កាស៊ីណូ សណ្ឋាគារ និងផ្ទះសំណាក់ ផ្តល់ព័ត៌មាន ស្តីពីស្ថិតិនិងការស្នាក់នៅ របស់ជនបរទេស

- ពាណិជ្ជកម្ម -

បន្ទាយមានជ័យ៖ ស្នងការខេត្តបន្ទាយមានជ័យអំពាវនាវឲ្យម្ចាស់និងតំណាង រោងចក្រ សហគ្រាស ក្រុមហ៊ុន កាស៊ីណូ សណ្ឋាគារ និងផ្ទះសំណាក់ ផ្តល់ពត៌មាន ស្តីពីស្ថិតិនិងការស្នាក់នៅរបស់ជនបរទេស លើកឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការគ្រប់គ្រងជនបរទេស ក្នុងព្រះរាជាណាចក្រកម្ពុជា ធ្វើឡើងនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានអំពាវនាវដល់លោក លោកស្រី ម្ចាស់និងតំណាង រោងចក្រ សហគ្រាស ក្រុមហ៊ុន កាស៊ីណូ សណ្ឋាគារ និងផ្ទះសំណាក់ ទាំងអស់ត្រូវចូលរួម សហការណ៍ផ្តល់ពត៌មាន ស្តីពីស្ថិតិនិងការស្នាក់នៅរបស់ជនបរទេស ដែលកំពុងធ្វើការ និងធ្វើអាជីវកម្ម ឬស្នាក់នៅតាមទីតាំងអាជីវកម្មរបស់លោកអ្នក ដើម្បីសមត្ថកិច្ចជំនាញងាយស្រួលក្នុងអនុវត្តន៍ការងារ និងគ្រប់គ្រងជនបរទេស និងសន្តិសុខ សណ្តាប់ធ្នាប់សាធារណ:ក្នុងសង្គម។

លោកឧត្តមសេនីយ៍ទោ ស្នងការបានបញ្ជាក់ថា ថ្មីៗនេះ រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃ បានចេញនូវបទបញ្ជាយ៉ាងក្តៅគគុក ស្តីពីការគ្រប់គ្រងជនបរទេស ជាអន្តោប្រវេសន៍ ដែលមកស្នាក់នៅប្រកបអាជីវកម្មផ្សេងៗទាំងស្របច្បាប់ ទាំងមិនស្របច្បាប់ គិតឡើងទាំងការផ្តល់លិខិតឆ្លងដែន ទិដ្ឋាការកាងារ និង ទេសចរណ៍។ ក្នុងករណីបើរកឃើញថា មានការលាក់បាំង ឬផ្តល់ទីតាំងឲ្យជនបរទេសស្នាក់នៅដោយខុសច្បាប់ សមត្ថកិច្ចជំនាញអនុវត្តន៍ ធ្វើការផាកពិន័យ ឬកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕(ដោយ ក្តាមស្រែ)

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម