ទំព័រដើម ទំព័រដើម ជនជាតិចិនជាច្រើននាក់​ ដកកាំបិតដេញកាប់គ្នា បង្កការភ្ញាក់ផ្អើល ដល់សមត្ថកិច្ច បង្ក្រាប់បាន៨នាក់ នៅក្រុងព្រះសីហនុ

ជនជាតិចិនជាច្រើននាក់​ ដកកាំបិតដេញកាប់គ្នា បង្កការភ្ញាក់ផ្អើល ដល់សមត្ថកិច្ច បង្ក្រាប់បាន៨នាក់ នៅក្រុងព្រះសីហនុ

- ពាណិជ្ជកម្ម -

 

ជនជាតិចិន២ក្រុម អង្គុយផឹកស៊ី ក្នុងហាងឈ្មោះ ស៊ី កាង សុខៗ ស្រាប់តែទាស់សម្ដីគ្នារហូតឈានដល់ការប្រើហិង្សាដាក់គ្នាផ្អើលកាលពីវេលាម៉ោង១២យប់ ឈានចូលថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២២ សមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាលចុះអន្តរាគមន៍ឃាត់ខ្លួនបានចំនួន៨នាក់ នៅម្ដុំឆ្នេរអូរឈើទាល ស្ថិតក្នុងសង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ ។

ប្រភពព័ត៌មានពីពលរដ្ឋបានឲ្យដឹងថា មានករណីជនជាតិចិន២ ក្រុមបានអង្គុយផឹកស៊ីក្នុងភោជនីយដ្ឋានដែលមានឈ្មោះ ស៊ី កាង បន្ទាប់មកបានប៉ុន្មានម៉ោងកន្លងមក ស្រាប់តែក្រុមជនជាតិចិនទាំង២ក្រុមនេះ បានទាស់សម្ដីគ្នា រហូតឈានដល់ការផ្ទុះហិង្សាដាក់គ្នា ទៅវិញទៅមក បណ្ដាលឲ្យបែកកញ្ចក់ នៅក្នុងហាងនោះផងដែរ។

ភ្លាមៗសមត្ថកិច្ចទេសចរដែលនៅគោលដៅនោះ បានរាយការណ៍បន្តឲ្យសមត្ថកិច្ចខាងព្រហ្មទណ្ឌកម្រិតស្រាលរបស់ស្នងការនគរបាលខេត្តព្រះសីហនុ ចុះអន្តរាគមន៍ ដោយមានការដឹកនាំផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងខេត្ត បានដឹកនាំកម្លាំងចុះបង្ក្រាប់ក្រុមជនជាតិចិនទាំងអស់នោះ សរុប២ក្រុម ឃាត់បាន៨នាក់ បញ្ជូនភ្លាមៗទៅស្នងការនគរបាលខេត្តព្រះសីហនុដើម្បីសួរនាំនិងចាត់ការតាមនីតិវិធីច្បាប់។

សូមបញ្ជាក់ថា ជុំវិញករណីនេះ សមត្ថកិច្ចឃាត់ខ្លួនបានជនជាតិចិន៨ នាក់ និងដកហូតបានវត្ថុតាងកាំបិត ចុងភៅដែលនៅក្នុងភោជនីយដ្ឋាននោះជាច្រើនដើម តែមិនបណ្ដាលឲ្យនរណាម្នាក់រងរបួសធ្ងន់ធ្ងរឡើយ ៕ដោយ វាន់នី

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម