More

    អ្នកនាំពាក្យសាលាដំបូងខេត្តព្រះវិហារអញ្ជើញចុះសួរសុខទុក្ខនឹងនាំយកគ្រឿងឩបភោគបរិភោករួមនឹងថវិការមួយចំនួនផ្តល់ជូនដល់អធិការដ្ឋាននគរ បាលស្រុកគូលែន!

    spot_img

    ខេត្តព្រះវិហារ!នៅព្រឹកថ្ងៃទី១៧ខែតុលាឆ្នាំ២០២២នេះលោកវុធ សាវីព្រះរាជអាជ្ញារងនឹងជាអ្នកនាំពាក្យនៃអយ្យការសាលាដំបូងខេត្តព្រះវិហាររួមនឹងសហការី
    របស់លោកបានអញ្ជើញចុះសួរសុខទុក្ខនឹងនាំយកគ្រឿងឩបភោកបរិភោករួមនឹងថវិការមួយចំនួន ផ្តល់ជូនដល់អធិការ
    ដ្ឋាននគរបាលស្រុកគូលែន ដើម្បីរួមចំណែកក្នុងការសាងសងខ្លោងទ្វារអធិការដ្ឋាននគរបាលស្រុក។
    ឆ្លៀតនៅក្នុងឱកាសនោះដែរ លោកវុធ សាវីព្រះរាជអាជ្ញារងនឹងជាអ្នកនាំពាក្យអយ្យការសាលាដំបូងខេត្តព្រះវិហារក៏បានថ្លែងកោតសរសើរដល់លោកអធិការលោកអធិការរងរួមនឹងមន្ត្រីនគរបាលចំណុះឲ្យអធិការដ្ឋាននគរបាលស្រុកគូលែនទាំងអស់ ក្រោមការដឹកនាំនឹងចង្អុលបង្ហាញពីសំណាក់លោកឩត្តមសេនីយ៏ទោសួស សុខដារ៉ាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ គឺតែងតែប្រកាន់ខ្ជាប់នូវវិន័យនឹងក្រមសីលធម៏សច្ចះភាពសមជាកម្លាំងមន្ត្រីនគរបាលយុត្តិធម៏ដើម្បីរួមចំណែករក្សាបានសន្តិសុខសណ្តាប់ធ្នាប់សាធារណ:ជូនដល់បងប្អូនប្រជាពលរដ្ឋស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួនជាអ្នកគ្រប់គ្រងក៏ដូចជាសង្គមជាតិទាំងមូលផងដែរ។
    លោកព្រះរាជអាជ្ញារងបានបន្តទៀតថា
    ជាការពិតណាស់មួយរយះកាលកន្លងមក
    កម្លាំងអធិការដ្ឋាននគរបាលស្រុកគូលែនគឺតែងតែចូលរួមសហការជាមួយនឹងស្ថាប័នតុលាការបានយ៉ាងស្អិតរមួតដែលចំនុចនេះហើយនូវរាល់កិច្ចការចុះបង្ក្រាបបទល្មើសផ្សេងៗក្នុងនោះរាប់ទាំងបទល្មើសល្បែងសុីសងទាំងបទល្មើសមុខសញ្ញាចរាចរគ្រឿងញៀន។ល។ល។គឺតែងតែទទួលបាននូវភាពជោគជ័យជានិច្ច ពិតណាស់លោកថាថ្វីត្បិតតែស្ថាប័នអយ្យការជាស្ថាប័នឯករាជ្យពិតមែនតែបើសិនមិនមានកម្លាំង
    នគរបាលរបស់យើងចូលរួមសហការទេនោះចឹងប្រៀបដូចយើងជិះទូកហើយមិនមានច្រវ៉ាសម្រាបអុំយ៉ាងដូច្នេះអញ្ចឹងឯងសរុបមកវិញកម្លាំងនគរបាលគឺជាសេនាធិការសំខាន់បំផុតចំណុះឲ្យស្ថាប័នតុលាការដែលកត្តាទាំងនេះហើយលោកព្រះរាជអាជ្ញារងថាគឺសម្រាបខ្លួនលោកផ្ទាល់មិនត្រូវបានគិតថាជិះសេះហើយលែងដៃនោះដែរ យ៉ាងណាគឺត្រូវចូលរួមសហការជាមួយនឹងកម្លាំងមន្ត្រីនគរបាលរបស់យើងរៀងរាល់គ្រប់វិនាទីបន្ថែមពីនោះលោកព្រះរាជអាជ្ញារងស្នើរដល់លោកអធិការធ្វើយ៉ាងណារក្សាប្រពៃណីសហការនេះបន្តទៅទៀតដើម្បីឲ្យសង្គមជាតិរបស់យើងមានការីកចម្រើនទៅថ្ងៃមុខនឹងយូរអង្វែង។
    ជាមួយគ្នានោះដែរលោកវរសេនីយ៏ឯក ឱ សេង អធិការនគរបាលស្រុកគូលែនជំនួសមុខឲ្យអោយលោក លោកស្រីដែលជាអធិការរងនឹងមន្ត្រីនគរបាលចំណុះអោយអធិការនៃអធិការដ្ឋាននគរបាលស្រុកគូលែនទាំងមូលក៏សូមថ្លែងអំណគុណដល់ថ្នាក់ដឹកនាំស្ថាប័នតុលាការជាពិសេសលោកវុធ សាវីព្រះរាជអាជ្ញារង
    នឹងជាអ្នកនាំពាក្យអយ្យការសាលាដំបូងខេត្តព្រះវិហារដែលបានយកចិត្តទុកដាក់
    នឹងឩបត្ថម្ភដល់អង្គភាពរបស់លោកទទ្ទឹមនឹងនោះជំនួសមុខអោយមន្ត្រីនគរបាលចំណុះឲ្យអធិការនគរបាលស្រុកគូលែននឹងខិតខំគោរពនឹងអនុវត្តតាមបទបញ្ជារបស់លោកឩត្តមសេនីយ៏ទោសួស សុខដារ៉ាស្នងការនគរបាលខេត្តដែលដាក់មកឲ្យអនុវត្តដើម្បីលុបបំបាត់បានទាំងស្រុងនូវអំពើអានាចារគ្រប់ប្រភេទលុបបំបាត់ល្បែងសុីសងគ្រប់ប្រភេទរក្សាឲ្យបានភូមិឃុំមានសុវត្ថិភាព។
    គួរបញ្ជាក់ផងដែរថាសម្ភារះរួមនឹងគ្រឿងឩបភោគបរិភោកដែលលោកព្រះរាជអាជ្ញារងផ្តល់ជូនដល់អធិការដ្ឋាននគរបាលស្រុកគូលែននាឱកាសនោះរួមមាន
    ទី១.ទឹកបរិសុទ្ធចំនួន៥០យួរ
    ទី២.ទឹកក្រូច៤កេះ
    ទី៣.ស្រាប៊ៀហនុមាន្យ៥កេះ
    ទី៤.ម៉ាស់ចំនួន២០០ម៉ាស់
    ទី៥.ថវិការចំនួន១លានរៀលផងដែរ។ដោយសួនក្រែង

    spot_img

    អត្ថបទទាក់ទង

    spot_img