More

    ផ្ទុះអាវុធពីរគ្រាប់បណ្ដាលឲ្យមួយគ្រាប់ត្រូវជើងបុរសម្នាក់រងរបួសធ្ងន់ ដោយមិនដឹងមូលហេតុ នៅលើស្ពានស្ទឹងមានជ័យ

    spot_img

     

    ភ្នំពេញ: ជនសង្ស័យម្នាក់បានដកកាំភ្លើងបាញ់ពីរគ្រាប់បណ្ដាលឲ្យមួយគ្រាប់ត្រូវចំជើងឆ្វេងបុរសម្នាក់រងរបួសធ្ងន់ បង្កឲ្យមានការភ្ញាក់ផ្អើលការពីវេលាម៉ោង ១ និង ២០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២២ នៅត្រង់ចំណុចលើស្ពានស្ទឹងមានជ័យជាប់ប្រឡាយលូ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យរាជនីភ្នំពេញ។

    តាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឮសំឡេងផ្ទុះអាវុធចំនួនពីរ គ្រាប់ ហើយនាំគ្នាចេញមកមើលក៏ឃើញបុរសម្នាក់ត្រូវគ្រាប់កាំភ្លើងមួយគ្រាប់ចំជើងឆ្វេងម្ខាងរងរបួសធ្ងន់។

    បើតាមការរៀបរាប់ពីជនរងគ្រោះ បានប្រាប់ឲ្យដឹងថាមុនកើតហេតុបានរូបគាត់បានធ្វើដំណើរដោយស្មើជើង ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ឃើញជនសង្ស័យម្នាក់ពាក់អាវធំពណ៌ខ្មៅអង្គុយលើម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាក ហើយបានដកកាំភ្លើងបាញ់ចំនួនពីរគ្រាប់បណ្ដាលឲ្យមួយគ្រាប់ត្រូវចំជើងឆ្វេងរបស់គាត់ហូឈាម រងរបួសធ្ងន់។ភ្លាមនោះជនសង្ស័យក៏បានជិះម៉ូតូគេចខ្លួនបាត់ស្រមោល។បន្ទាប់មកបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ រួចនាំគ្នារាយការណ៍ជូនសមត្ថកិច្ចភ្លាមៗ

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ នឹងបានពិនិត្យកន្លែងកើតហេតុ ហើយបានប្រាប់ថាជនសង្ស័យនឹងជនរងគ្រោះធ្លាប់ស្គាល់គ្នា បន្ទាប់មកសមត្ថកិច្ចបាននាំជនរងគ្រោះដាក់តាមម៉ូតូយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ ចំណែកសំបកគ្រាប់សមត្ថកិច្ចរកឃើញមួយគ្រាប់ យកទុកប្រគល់ជំនាញ ដើម្បីធ្វើការសាវជ្រាវរកជនសង្ស័យយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់៕ដោយ កុសល់

     

    spot_img

    អត្ថបទទាក់ទង

    spot_img