More

    រដ្ឋបាលខេត្តកោះកុងរៀបចំពិធីប្រារព្ធ គោរពវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណៈភាពទឹកដី និងឯកភាពជាតិខ្មែរ”ព្រះបរមនកោដ្ឋ” គម្រប់ខួប ១០ឆ្នាំ និងពិធីរាប់បាត្រព្រះសង្ឃចំនួន ១០០ អង្គ

    spot_img

     

    កោះកុង÷ ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះ កុង និងស្វាមី បានអញ្ជើញជាអធិបតី ក្នុងពិធីរាប់បាត្របង្សុកូលឧទ្ទិសព្រះរាជកុសលថ្វាយព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” គម្រប់ខួប១០ឆ្នាំ នៃកាសោយព្រះទិវង្គត ។ ដែលប្រព្រឹត្តទៅនៅថ្ងៃសុក្រ ០៤រោច ខែអស្សុជ ឆ្នាំឆ្លូវត្រីស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២២ នៅសាលមហោស្រពខេត្ត ។

    ពិធីបានរៀបចំតាមព្រះពុទ្ធសាសនា ដោយដាក់កូរ៉ោនផ្កា(ចំនួន១១ ផែន) និងគោរពវិញ្ញាណក្ខន្ធ បន្ទាប់មកពិធីបូជាទៀនធូក ផ្កាភ្ញីថ្វាយព្រះពុទ្ធរូប និងថ្វាយព្រះបរមរតនកោដ្ឋ អញ្ជើញទេវតា ថ្វាយបង្គំព្រះរតនត្រៃ សមាទានសីល វេរភត្តាហារថ្វាយព្រះរតនត្រៃ ចម្រើនព្រះពុទ្ធជ័យនិងចម្រើនភត្តាហារ និងឧទ្ទិសកុសលថ្វាយព្រះបរមរតនកោដ្ឋគម្រប់ខួប ១០ ឆ្នាំ នៃការសោយព្រះទិវង្គត ។

    បន្ទាប់ពីរពិធីគោរពវិញ្ញាណក្ខន្ធរួចមក គណៈអធិបតី មន្ត្រីរាជការគ្រប់ស្ថាប័ន និងពុទ្ធបរិស័ទ រួមទាំងប្រជាពលរដ្ឋ បានអញ្ជើញរាប់បាតដល់ព្រះសង្ឃចំនួន ១០០ អង្គ នៅបរិវេណមុខសាលាខេត្ត ដែលនិមន្តមកពីបណ្ដាវត្តផ្សេងៗក្នុងខេត្តកោះ កុង ៕ដោយ ញឹប សន

    spot_img

    អត្ថបទទាក់ទង

    spot_img