More

    ទិវាទេសចរពិភពលោក លើកទី៤២ ឆ្នាំ២០២២ ក្រោមប្រធានបទ “ការគិតគូរឡើងវិញពីទេសចរណ៍” Rethinking Tourism

    spot_img

     

    កោះកុង÷ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២
    លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញចូលរួម ក្នុងកម្មវិធី ទិវាទេសចរណ៍ពិភព លោក លើកទី ៤២ ឆ្នាំ២០២២ ក្រោមប្រធានបទ “ការគិតគូរឡើងវិញពីទេស ចរណ៍” Rethinking Tourism ដែលប្រព្រឹត្តិទៅនៅសួនច្បារមុខសាលាខេត្ត ដោយមានការចូលរួម ពីសំណាក់ លោក លោកស្រីមន្ទីរអង្គភាពជុំវិញខេត្ត កង កម្លាំងប្រដាប់អាវុធទាំងបី យុវជនសសយក យុវជនកាកបាទក្រហម យុវជន កាយរិទ្ធ និងសិក្សានុសិស្ស ។

    លោក ខ្លឹម ចាន់គ្រិះស្នា ប្រធានមន្ទីរទេស ចរណ៍ខេត្ត បានលើកឡើងថា ទេសចរណ៍ជាវិស័យនាំមុខ ដែលកម្ពុជាប្រកាសបើកទទួលទេសចរឡើងវិញ ក្រោយវិបត្តិកូវីដ -១៩ វិស័យទេសចរណ៍បានចូលរួមយ៉ាង សកម្មដល់ការអភិវឌ្ឍសង្គម- វប្បធម៌ និងនយោបាយសេដ្ឋកិច្ចប្រកបដោយបរិយាបន្នសម្រាប់ប្រទេសទាំងមូល។

    លោកបន្ថែមថាទិវាពិភពលោកឆ្នាំ២០២២ នេះ មានគោលបំណងផ្តោតទៅលើការគិតគូរឡើងវិញពីទេសចរណ៍ ដែលរំលេចអំពីបម្រែបម្រួល និងនិន្នាការទេសចរណ៍ពិភពលោកក្រោយវិបត្តិកូវីដ-១៩ ក្នុងគោលបំណងផ្សព្វផ្សាយបញ្ជ្រាប ការ យល់ដឹងអំពីអនាម័យបរិស្ថានបែរឆ្ពោះព្រឹត្តិការ Sea Game ឆ្នាំ២០២៣ ជាពិសេសចូលរួមចលនាប្រឡងប្រណាំងទីក្រុងស្អាត ដល់មន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋមូលដ្ឋាន ជាពិសេសប្រតិបត្តិករទេសចរណ៍ឱ្យកាន់តែជ្រាបច្បាស់ក្នុងការថែរក្សាបរិស្ថាន គ្រប់គ្រងសំណល់ រឹង-រាវ នឹងការទុកដាក់សំរាមដើម្បីសោ ភ័ណភាពខេត្ត ទីក្រុងស្អាតទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកកម្សាន្តបានកាន់តែច្រើន។

    ក្នុងពិធីនោះ លោកជំទាវអភិបាលខេត្ត កោះកុងបានអានសារលិខិត្តរបស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន ទាំងស្រុង និងបន្តដឹកនាំចុះរើសសំរាម តាមដងផ្លូវសាធារណៈក្នុងទីរួមខេត្ត ក្នុងការបញ្ជ្រាប ដល់សាធារណជន ទូទាំងខេត្ត បានយល់ដឹង អំពីអនាម័យ និងបរិស្ថាន ៕ញឺប សន

    spot_img

    អត្ថបទទាក់ទង

    spot_img