ទំព័រដើម ទំព័រដើម កាច់សោកម៉ូតូបានសម្រេច រត់រួចបានប៉ុន្មានម៉ោង សមត្ថកិច្ចបានបានមកវិញ

កាច់សោកម៉ូតូបានសម្រេច រត់រួចបានប៉ុន្មានម៉ោង សមត្ថកិច្ចបានបានមកវិញ

- ពាណិជ្ជកម្ម -

ប៉ោយប៉ែត ៖នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៩នឹង៣០នាទីយប់ មាន ករណីចោរលួចកាត់សោរ យកម៉ូតូកង់បីមួយគ្រឿងម៉ាក់ហុងដាទ្រីម ឆ្នាំ២០១២ពណ៍ខ្មៅ រម៉ក់ពណ៍ទឹកក្រូចយកទៅបាត់។ មាន សេចក្ដី រាយការណ៍ ពីប្រជាពលរដ្ឋភ្លាមៗ នោះ មេប៉ុសិ៍ សង្កាត់ ប៉ោយប៉ែត លោក អឹុម សុភារះ រាយការណ៍ ទៅ អធិការ ក្រុងប៉ោយប៉ែត លោកវរនីយ៍ឯក ធិន ស៊ិន ដេត សហការ ចាប់បាន នៅចំណុចដី ស ភូមិក្បាលស្ពាន១សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
ជនសង្ស័យឈ្មោះ ចាន់ បូ រិន អាយុ 38 ឆ្នាំភេទ ប្រុស ស្នាក់នៅម្តុំទនប់ដី ស ភូមិ ក្បាលស្ពាន ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ។ បានសារភាពថាខ្លួនពិតជា បានលួចយកម៉ូតូកង់បីពិតប្រាកដមេន។
ជនរងគ្រោះ ជាម្ចាស់ម៉ូតូកង់បីឈ្មោះ លាស់ រ៉ានី ភេទប្រុសអាយុ៣៣ឆ្នាំ រស់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ បច្ចុប្បន្ន ជនសង្ស័យ បញ្ជូន និង ធ្វើ តាម នីតិវិធី ច្បាប់៕ រូបភាព និងអត្ថបទ៖ សនសុង

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម