ទំព័រដើម ទំព័រដើម រថយន្តឡិចសុីស570 បុកគ្នាជាមួយរថយន្ត Fordកំពុងបើកឆ្លងផ្លូវ ខ្ទៀតទៅ ប៉ះម៉ូតូមួយគ្រឿងទៀតបណ្ដាលឱ្យស្ត្រីម្នាក់រងរបួសធ្ងន់

រថយន្តឡិចសុីស570 បុកគ្នាជាមួយរថយន្ត Fordកំពុងបើកឆ្លងផ្លូវ ខ្ទៀតទៅ ប៉ះម៉ូតូមួយគ្រឿងទៀតបណ្ដាលឱ្យស្ត្រីម្នាក់រងរបួសធ្ងន់

- ពាណិជ្ជកម្ម -

 

ភ្នំពេញ: រថយន្តម៉ាកFord មួយគ្រឿងបេីកឆ្លងផ្លូវ ត្រូវរថយន្តឡិចស៊ីសLX- 570បេីកបុកខ្ទៀតទៅប៉ះម៉ូតូមួយគ្រឿងទៀតបណ្តាលឱ្យស្ត្រីម្នាក់រងរបួសធ្ងន់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលា៦នឹង១០នាទីយប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ ត្រង់ចំណុចមុខវត្តព្រែកស្ពឺ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ភូមិស្រែជម្រៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាកឡិចស៊ីស LX-570 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2AQ-0208ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជេីងក្នុងល្បឿនលឿនខណៈមកដល់ចំណុចកេីតហេតុក៏ជ្រុលបុករថយន្តម៉ាកford ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2BM-2523 ធ្វេីដំណេីរក្នុងទិសដៅពីជើងត្បូងរួចបត់ឆ្វេងឆ្លងផ្លូវបណ្តាលឱ្យរងកាតខូចខាត។ ហេីយរថយន្តFord ក៏បានជ្រុលទៅប៉ះម៉ូតូមួយគ្រឿងទៀតម៉ាកឌ្រឹមសង់ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1IE-7525 បណ្តាលឱ្យស្ត្រីម្នាក់រងរបួសធ្ងន់ ត្រូវបានរថយន្តជាមួយដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ដោយភាគីខាងរថយន្ត ឡិចសុីស 570 បានសូមធ្វើការសម្របសម្រួលគ្នា ដោយភាគីខាងរថយន្ត ឡិចសុីសបានចេញសំណងទៅខាងភាគីម៉ូតូចំនួន១០០០ដុល្លារចំណែកឯរថយន្ត Ford យកទៅជួសជុលឲ្យខ្លួនឯង បញ្ចប់រឿងនៅនិងកន្លែងកើតហេតុ។ ៕ដោយ កុសល់

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម