ទំព័រដើម ទំព័រដើម រថយន្តដឹកទំនិញធុនធំបុកគូទរថយន្តសណ្ដោងដឹករថយន្ត Ford Ranger ជាច្រើនគ្រឿងបណ្ដាលឲ្យរងការខូចខាតមួយគ្រឿង

រថយន្តដឹកទំនិញធុនធំបុកគូទរថយន្តសណ្ដោងដឹករថយន្ត Ford Ranger ជាច្រើនគ្រឿងបណ្ដាលឲ្យរងការខូចខាតមួយគ្រឿង

- ពាណិជ្ជកម្ម -

 

ភ្នំពេញ: រថយន្តសណ្ដោងដឹករថយន្តFord Ranger ចំនួន៥ គ្រឿង ត្រូវរថយន្តដឹកទំនិញធុនធំបើកបុកពីក្រោយបណ្ដាលឲ្យរថយន្តFord Ranger មួយគ្រឿងកំពិតផ្នែងខាងក្រោយរងការខូចខាត។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០១ យប់រំលងអាធ្រាតឈានចូលថ្ងៃទី១០ ខែតុលាឆ្នាំ២០២២ នៅត្រង់ចំណុចស្តុប 24 ម៉ោង តាមបណ្តោយផ្លូវហាណូយ កែងនឹងផ្លូវសម្ដេចជាស៊ីម ស្ថិតនៅក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានតែដឹងថាមុនកើតហេតុគេឃើញរថយន្តសណ្តោងម៉ាកFO SOមួយគ្រឿងក្បាលពណ៌សពាក់ស្លាកលេខភ្នំពេញ3F-9442បានដឹករថយន្ត Ford Ranger ស៊េរីឆ្នាំ ២០២៣ ចំនួន ៥ បើកបរតាមបណ្ដោយផ្លូវ ហាណូយ ទិសដៅពីជើងទៅត្បូង លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើរថយន្តក៏បានបើកមកអែបស្ដាំដៃឈប់ នៅចិញ្ចើមផ្លូវ ខណៈនោះក៏មានរថយន្តដឹកទំនិញធុនធំមួយគ្រឿងក្បាលពណ៌សពាក់ស្លាកលេខភ្នំពេញ3D- 8189 ធ្វើដំណើរមកពីក្រោយចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុករថយន្តសណ្ដោងដឹករថយន្តពីក្រោយបណ្ដាលឲ្យរថយន្ត Ford Ranger មួយគ្រឿងកំពិតផ្នែកខាងក្រោយរងការខូចខាត។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះមកដល់កន្លែងកើតហេតុបានឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នា ដោយខាងភាគីដឹករថយន្តបានទំនាក់ទំនងទៅខាងក្រុមហ៊ុនចុះមកពិនិត្យនិង វាយតម្លៃរងការខូចខាត ងាយស្រួលភាគីបង្កចេញសំណងដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ដោយ កុសល់

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម