ទំព័រដើម ទំព័រដើម ប្រជាពលរដ្ឋ១ចំនួន ក្នុងស្រុក២នៃខេត្តព្រះវិហារ សុំកិច្ចអន្តរាគមន៏ពីសំណាក់អាជ្ញាធរខេត្ត មេត្តាជួយបើកផ្លូវឲ្យពួកគាត់បានដឹកផលដំឡូងមី ដែលពួកគាត់ដាំបានហើយ ទៅលក់ទីផ្សារសេរីផងពីព្រោះបច្ចុប្បន្ន មានក្រុមឈ្មួញមួយចំនួនតូចកំពុងដាក់គំនាបមកលើពួកគាត់

ប្រជាពលរដ្ឋ១ចំនួន ក្នុងស្រុក២នៃខេត្តព្រះវិហារ សុំកិច្ចអន្តរាគមន៏ពីសំណាក់អាជ្ញាធរខេត្ត មេត្តាជួយបើកផ្លូវឲ្យពួកគាត់បានដឹកផលដំឡូងមី ដែលពួកគាត់ដាំបានហើយ ទៅលក់ទីផ្សារសេរីផងពីព្រោះបច្ចុប្បន្ន មានក្រុមឈ្មួញមួយចំនួនតូចកំពុងដាក់គំនាបមកលើពួកគាត់

- ពាណិជ្ជកម្ម -

 

ខេត្តព្រះវិហារ!ប្រជាពលរដ្ឋមួយចំនួនក្នុងស្រុកពីរគឺស្រុកឆែបនឹងស្រុកជ័យសែនដែលពួកគាត់ទាំងនេះបានទៅជួលដីពីក្រុមហ៊ុនចិនដែលមានទីតាំងថិតនៅក្នុងឃុំឆែបពីរស្រុកឆែបខេត្តព្រះវិហារតំលៃ
៤១មុឺនរៀលក្នុង១ហិចតា រយះពេល១ឆ្នាំអ្វីដែលពួកគាត់មានការខកចិត្តស្អិតទ្រូងនោះនៅពេលដែលពួកគាត់ដាំដំឡូងមីបាន ត្រូវប្រមូលផលហើយដឹកទៅកាន់ទីផ្សារដើម្បីលក់ឲ្យបានកម្រៃសមស្របទៅតាមទីផ្សារនាពេលបច្ចុប្បន្ន ស្រាបតែមានបុគ្គលឈ្មោះ(មេង)ដែលគេស្គាល់ថាជាម្ចាស់សៃឡូត៍ ដែលមានទីតាំងនៅខាងក្នុងក្រុមហ៊ុនចិន នឹងឈ្មោះឈិនដែលគេស្គាល់ថាជាអ្នកបកប្រែភាសារឬក៏ជាមេការមើលការខុសត្រូវឲ្យក្រុមហ៊ុនខាងលើបាន ដាក់កុងត្រូលបិតបារ៉ាសកាក់គោយន្តកន្ត្រៃដែលពួកគាត់ដឹកដំឡូងមីមិនឲ្យយកមកលក់អោយទៅសៃឡូត៍ខាងក្រៅនោះបានឡើយ។

ជួបជាមួយអ្នកសាព័ត៏មានយើងនៅព្រឹកថ្ងៃទី៩ខែតុលាឆ្នាំ២០២២បងប្អូនប្រជាពលរដ្ឋទាំងនេះបានលើកឡើងថាដីដែលគាត់បានជួលធ្វើចំការគឺជួលពេញថ្លៃចុះហេតុអ្វីនៅពេលដែលគាត់ដាំដំឡូងមីបានហើយបែជាបុគ្គលទាំង២នាក់ខាងលើ ហាមប្រាមពួកគាត់មិនឲ្យពួកគាត់លក់ចេញទៅក្រៅ ពួកគាត់បន្តទៀតថាបច្ចុប្បន្ន សៃឡូត៏ នៅខាងក្រៅគេទិញតំលៃបច្ចុប្បន្នក្នុង១គ.ក២៨០ឬ២៩០រៀលក្នុង១គ.កដោយឡែកសៃឡូត៍ របស់បុគ្គលឈ្មោះមេងគឺទិញពីពួកគាត់ក្នុងតំលៃត្រឹមតែ២៥០ទៅ២៦០រៀលក្នុង១គ.កដែលកត្តាទាំងនេះហើយបានធ្វើឲ្យពួកគាត់ខឹងសម្បារ ពាក់ពន្ធ័នឹងការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋទាំងនេះក្រុមអ្នកសាព៏ត៏មានយើងបានចុះទៅសំភាសន៏ជាមួយនឹងសន្តិសុខដែលកំពុងឈយាមនឹងដាក់បារ៉ាសបិតផ្លូវនៅផ្លូវចូលទៅចំនុចទីតាំងក្រុមហ៊ុនចិនខាងលើនាព្រឹកថ្ងៃ៩ខែតុលាឆ្នាំ២០២២នេះលោក ហៀតដែលជាសន្តិសុខប្រចាំច្រកចេញចូលបានប្រាប់មកក្រុមអ្នកសាព័ត៏មានយើងថារឿងនេះគឺជារឿងពិតដោយខាងក្រុមហ៊ុនគេបានបញ្ជាឲ្យលោកថាបើបងប្អូនប្រជាពលរដ្ឋណាដែលជួលដីពីក្រុមហ៊ុនចិនគឺខាងក្រុមហ៊ុនចិនតម្រូវឲ្យបងប្អូនប្រជាពលរដ្ឋទាំងនោះលក់ឲ្យតែសៃឡូត៍របស់ឈ្មោះមេងនោះទេបើមិនចឹងទេគេនឹងមិនឲ្យគោយន្តនោះដឹកដំឡូងមីចេញមកលក់ខាងក្រៅនោះឡើយ។

ជុំវិញនិងការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋនេះលោកមេងឆ្លើយថារឿងនេះគឺមិនពិតនោះទេលោកថាលោកឯណាទៅមានសិទ្ធធ្វើចឹងនោះ លោកក៏បានបញ្ជាក់ទៀតថារឿងនេះបើសិនជាអ្នកសាព័ត៏មានយើងចង់ដឹងច្បាស់ឲ្យសួរទៅឈ្មោះឈិនដែលជាអ្នកប្រកប្រែភាសារចិនឬក៏ជាអ្នកមើលការខុសត្រូវនៅក្នុងក្រុមហ៊ុនចិនខាងហ្នឹងទៅ ទើបដឹងច្បាស់ដោយលែកលោកឈិនអ្នកសាព័ត៏មានយើងមិនអាចសុំកាបំភ្លឺពីលោកបានទេនៅថ្ងៃទី៩ខែតុលាឆ្នាំ២០២២នេះដោយទូរសព្វ័ទៅលោកជាច្រើនដងលោកចុចបិតជុំវិញនឹងករណីនេះលោកខៀវ យ៉េន មេឃុំឆែប២បានប្រាប់មកក្រុមអ្នកសាព៍ត៏មានយើងនៅតាមប្រពន្វ័ទូរសព្វ័ថារឿងនេះមានករណ៏ចឹងកើតមានឡើងមែនតែពីម្សិលមុិញលោកបានឲ្យក្រុមកាងាររបស់លោកចុះទៅពិនិត្យហើយតែយ៉ាងណាលោកមេឃុំរូបនេះថាមកដល់ថ្ងៃទី៩ខែតុលានេះលោកនូវមិនទាន់បានទទួលព័ត៏មានពីក្រុមកាងាររបស់លោកដែលចុះទៅនោះនៅឡើយទេ។

ដោយលែកលោក ឡង់ សុបិនអភិបាលស្រុកឆែបឆ្លើយថារឿងនេះលោកមិនបានដឹងនោះទេពីព្រោះអីលោកនៅជាប់ចូលរួមសន្និបាតនៅឯទីក្រុងភ្នំពេញ
លោកអភិបាលស្រុកបន្តទៀតថាយ៉ាងណាក៏ដោយលោកសុំអោយអ្នកសាព័ត៏មានយើងថតបារ៉ាសនោះឲ្យលោកបានឃើញផងលោកនឹងមានវិធានការណ៏
ជុំវិញនឹងបញ្ហានេះដែរអ្នកសាព័ត៏មានយើងមិនអាចសុំកាបំភ្លឺពីលោកពឹង ទ្រីដាប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់នឹងនេសាទខេត្តព្រះវិហារបានទេនៅរសៀលថ្ងៃទី៩ខែតុលាឆ្នាំ២០២២នេះដោយទូរសព្វ័ទៅលោកហើយមិនមានអ្នកទទួល។

យ៉ាងណាក៏ដោយប្រជាពលរដ្ឋទទួចស្នើរសុំដល់ថ្នាក់ដឹកនាំជាពិសេសលោកគីម រិទ្ធីអភិបាលនៃគណអភិបាលខេត្តព្រះវិហារមេត្តាជួយពិនិត្យមើលរឿងនេះជូនដល់ពួកគាត់ផងពីព្រោះបច្ចុប្បន្នផលដំឡូងមីដែលពួកគាត់ប្រមូលបានវាមិនតុល្យភាពក្នុងកាចំណាយទន់នោះទេហើយម្យ៉ាងវិញទៀតបើមានក្រុមឈ្មួញ១ចំនួនឆ្លៀតឪកាសគៀបសង្កត់ទៅលើពួកគាត់នេះតើឲ្យពួកគាត់សង្ឃឹមអ្វីទៀត។ដោយ សួនក្រែង

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម