ទំព័រដើម ទំព័រដើម យុវជនម្នាក់ជិះបុកជាមួយរថយន្ត ត្រង់ចំណុចផ្លូវបែកជាបួន បណ្ដាលឲ្យរងរបួសជើងម្ខាង

យុវជនម្នាក់ជិះបុកជាមួយរថយន្ត ត្រង់ចំណុចផ្លូវបែកជាបួន បណ្ដាលឲ្យរងរបួសជើងម្ខាង

- ពាណិជ្ជកម្ម -

 

ភ្នំពេញ: យុវជនម្នាក់ជិះម៉ូតូលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តលិចស៊ីសឆ្លងផ្លូវពីចំហៀងពេញទំហឹងបណ្ដាលឲ្យរងរបួសជើងមួយខាង។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៨និង៤០ នាទីយប់ថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២២ នៅតាមបណ្តោយផ្លូវ២២១ កែងនិងផ្លូវ ១១២ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអត់ដឹងថាមុនកើតហេតុគេឃើញរថយន្ត លិចសុីសមួយគ្រឿងពណ៌ប្រផេះវគ្គស្លាកលេខភ្នំពេញ2BR-6906ធ្វើដំណើរតាមបណ្ដោយផ្លូវ ១១២ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចផ្លូវបំបែកជាបួនកន្លែងកើតហេតុខាងលើ ក៏មានយុវជនម្នាក់ជិះម៉ូតូលែតមួយគ្រឿងពណ៌សពាក់ស្លាកលេខកំពង់ស្ពឺ1J-1275ធ្វើដំណើរតាមបណ្តោយផ្លូវ ២២១ ទិសដៅពីរជើងទៅត្បូង ក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ជ្រុលបុករថយន្តពីចំហៀងផ្នែកខាងមុខខាងឆ្វេងពេញទំហឹងបណ្ដាលម៉ូតូកៀបជាប់ជាមួយរថយន្តរងការខូចខាតយ៉ាងដំណំ ចំណែកអ្នកបើកម៉ូតូរងរបួសជើងម្ខាង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ បានឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នា ក្រោយមកក៍មានតំណាងភាគីរថយន្ត និងមិត្តភក្កិខាងម៉ូតូចុះមកដល់កន្លែងកើតហេតុ បានធ្វើការសម្របសម្រួលបន្តទៀត ដោយភាគីទាំងពីរចរចាគ្នាមិនត្រូវ បន្ទាប់មកខាងមិត្តភក្កិភាគីម៉ូតូបាននាំជនរងគ្រោះលើកដាក់លើម៉ូតូយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ដោយទុក្ខតំណាងភាគីខាងម៉ូតូម្នាក់ នៅចាំដោះស្រាយ ក្រោយមកភាគីទាំងពីរដោះស្រាយគ្នាមិនត្រូវទើបសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុករងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ដោយ កុសល់

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម