ទំព័រដើម ទំព័រដើម រថយន្តកុងតឺន័របុករះនៅចំណុចកែងរ៉ា ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ

រថយន្តកុងតឺន័របុករះនៅចំណុចកែងរ៉ា ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ

- ពាណិជ្ជកម្ម -

 

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧និង៤៥នាទីព្រឹក ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាកចរាចរណ៍ រវាងរថយន្តកុងតឺន័រ បុកកៀរ រថយន្តតូប១គ្រឿង និងរថយន្តកូរ៉េប្រភេទដឹកទំនិញ១គ្រឿងទៀត បណ្តាលឲ្យរងការខូចខាតយ៉ាងតំណំ នៅចំណុចកែងរ៉ា ស្ថិតក្នុងភូមិ ០៣ សង្កាត់០៣ ក្រុងព្រះសីហនុ/ខេត្តព្រះសីហនុ។

ជុំវិញករណីខាងលើនេះបើតាម សមត្ថកិច្ចបានឲ្យដឹងទៀតថា មុនពេលកើតហេតុរថយន្តកុងត័ន័រពាក់ស្លាកលេខ ព្រះសីហនុ 3A-7972 មានទិសដៅពីភ្នំពេញ ព្រះសីហនុ មកដល់ចំនុចទីតាំងខាងលើ បុកប៉ះជាមួយរថយន្តកូរ៉េប្រភេទដឹកទំនិញ១គ្រឿងដែលឆតនៅម្ខាងនៃស្តាំដៃ (មិនទាន់ស្គាល់អត្តសញ្ញាណ)ពេញទំហឹង ហើយក៏បន្តគៀរថយន្តធន់តូច១គ្រឿងម៉ាក់ BYD ព័ណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BQ-8958 ដែលកំពុងរង់ចាំស្តុប ធ្វើឲ្យខូចខាតផ្នែក
ខាងស្តាំចំហៀងខាងមុខយ៉ាងដំណំផងដែរ លោកបានបន្តទៀតថាក្នុងគ្រោះថ្នាក់ខាងលើ ពុំមានអ្នក
រងរបួសឡើយ។

បច្ចុប្បន្នវត្ថុតាងខាងលើខាងសមត្ថកិច្ចជំនាញលោកបានធ្វើការវាស់វែង រួចហើយស្ទូចចេញពីទីតាំងកើតហេតុ ដើម្បីយកទៅរក្សាទុក្ខនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកធ្វើការដោះស្រាយទៅតាមនីតិវិធី។(វ៉ាន់ នី)

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម