More

    ពិធីប្រកាសទទួលស្គាល់សមាគមកីឡាតេក្វាន់-ដូ អាយ ធី អែហ្វ(ITF)ខេត្តកោះកុងជាសមាជិកពេញសិទ្ធរបស់សហព័ន្ធ

    spot_img

     

    កោះកុង÷ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តម លឹម រតន: ទីប្រឹក្សារាជរដ្ឋាភិបាល និងជាអនុប្រធានសហព័ន្ធកីឡាតេក្វាន់-ដូ អាយ ធី អែហ្វ (ITF) កម្ពុជា តំណាងឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រធានគណ: កម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាប្រ ធានសហព័ន្ធកីឡាតេក្វាន់-ដូ អាយ ធីអែហ្វ (ITF) កម្ពុជា ក្នុងពិធីប្រកាសទទួល ស្គាល់សមាគមកីឡាតេក្វាន់ដូ ITF ខេត្ត កោះកុង នៅសាលមហោស្របខេត្តកោះ កុង ។

    ថ្លែងក្នុងពិធី លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត និងនយោបាយឈ្នះ ឈ្នះ របស់ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាប្រទេស ជាតិទាំងមូលទទួលបាន សន្តិភាព និងស្ថេរភាពនៅទូទាំងប្រទេស ធ្វើឱ្យប្រជាពលរដ្ឋទាំងអស់មានសេចក្តី ត្រេកអរ ទទួលបានសេចក្ដី សុខសប្បាយ និងមានឱកាសអភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងនោះ វិស័យកីឡាក៏ជាវិស័យមួយដែល រាជរដ្ឋាភិបាលបានខិតខំយកចិត្តទុកដាក់លើកកម្ពស់ផងដែរ។
    បច្ចុប្បន្ន ខេត្តកោះកុងរបស់យើង បាននឹងកំពុងខិតខំលើកស្ទួយវិស័យកីឡា ដោយកន្លងមក យើងបានបង្កើតឲ្យមានក្រុម កីឡាសីស្លាប ក្លឹបកីឡាបាល់ទះ ក្លឹបកីឡា បាល់ទាត់ និងបានចូលរួមប្រកួតជាមិត្ត ភាពជាមួយបណ្តាខេត្តនានា ក្នុងព្រះរាជា ណាចក្រកម្ពុជា និងទទួលបានលទ្ធផលល្អជាបន្តបន្ទាប់។ ហើយថ្ងៃនេះ យើងបានរួមគ្នារៀបចំពិធីប្រកាសទទួលស្គាល់ក្លឹបសមាគមកីឡាតេក្វាន់-ដូ (ITF) ខេត្តកោះ កុង បន្ថែមទៀតសម្រាប់ជំរុញលើកស្ទួយវិស័យកីឡានេះឲ្យកាន់តែមានភាពរីកចំរើន សម្រាប់យុវវ័យចូលហាត់រៀនបង្កើនសុខភាព មិត្តភាព និងត្រៀម លក្ខណៈទៅចូលរួមប្រកួត នៅស៊ីហ្គេមឆ្នាំ២០២៣ នាពេលខាងមុខ។

    លោកជំទាវថ្លែងថា ក្លឹបនេះកន្លងមកមានទីតាំងនៅក្នុងឃុំថ្មស ស្រុកបូទុមសាគរ ដែលបង្កើតឡើងនៅឆ្នាំ ២០១៩ ហើយបានវិវត្តខ្លួន ពីក្លឹបតេក្វាន់ដូ ថ្មស កោះកុង មកជា សមាគមតេក្វាន់-ដូ អាយ ធី អែហ្វ (ITF) ខេត្តកោះកុង ហើយធ្លាប់បានបញ្ជូនកីឡាករ កីឡាការនី ទៅចូលរួមប្រកួតកម្រិតថ្នាក់ជាតិ និងបានទទួលជ័យលាភី ល្អប្រសើរជាបន្តបន្ទាប់ផងដែរ។

    ឆ្លៀតក្នុងឱកាសនេះ លោកជំទាវអភិបាល ខេត្ត ស្នើឲ្យមន្ទីរ អង្គភាពពាក់ព័ន្ធ ជាពិ សេស មន្ទីរអប់រំ យុវជន និងកីឡា ក៏ដូច ជាអាជ្ញាធរក្រុង ស្រុក មេត្តាចូលរួមផ្ដល់កិច្ចគាំទ្រ និងសហការលើកស្ទួយវិស័យកីឡាក្នុងខេត្តរបស់យើងឲ្យមានភាពរីកចំរើនលូតលាស់។ ដើម្បីជាមូលដ្ឋានក្នុងការចូលរួមលើកកម្ពស់វិស័យកីឡាតេក្វាន់ដូ និងពង្រឹងសមត្ថភាពដល់កីឡាករ កីឡាការនី នៃសមាគមកីឡាតេក្វាន់ដូ អាយ ធី អែហ្វ (ITF) ខេត្តកោះកុង នាងខ្ញុំសូមធ្វើការផ្តាំផ្ញើដូចខាងក្រោម ៖
    ១.ត្រូវខិតខំយកចិត្តទុកដាក់លើការហ្វឹក ហាត់ ថែបំប៉នសុខភាព កីឡាករ កីឡាការនី ត្រូវគោរព គោលការណ៍ និងបទបញ្ជាផ្ទៃក្នុង លក្ខន្តិកៈ និងសេចក្ដីណែនាំនានារបស់សហព័ន្ធកីឡាតេក្វាន់-ដូ អាយ ធី អែហ្វ (ITF) កម្ពុជា។
    ២.ត្រូវរៀបចំឲ្យមានការប្រកួតឲ្យបានញឹកញាប់ ដើម្បីពង្រឹងសមត្ថភាពកីឡាករ កីឡាការនី។
    ៣.ត្រូវធ្វើការកៀគរសប្បុរសជននានា ដើម្បីជួយគាំទ្រដល់សមាគមកីឡាតេក្វាន់ដូ របស់ខ្លួន។
    ៤.គ្រប់គ្រឹះស្ថានសិក្សាសាធារណៈ គួរពិចារណាក្នុងការបង្កើតឲ្យមានក្រុមកីឡាករ កីឡាការនី សម្រាប់ហ្វឹកហាត់លើក ស្ទួយវិស័យកីឡាតេក្វាន់ដូ ឲ្យមានភាពរីកចំរើន។
    ៥.គ្រប់គ្រឹះស្ថានសិក្សាសាធារណៈ ត្រូវបំផុសសកម្មភាពអប់រំកាយ និងកីឡាដល់សិស្សានុសិស្ស ឲ្យចូលរួមហាត់ប្រាណ លេងកីឡាជាពិសេស កីឡាតេក្វាន់ដូ ដើម្បីទទួលបានសុខភាពល្អ និងកាយ សម្បទារឹងមាំ។
    ៦.កីឡាករ កីឡាការនីទាំងអស់ ក៏ដូចជាយុវវ័យទូទៅ ត្រូវចៀសវាងឲ្យឆ្ងាយពីគ្រឿងញៀន និង អំពើអសកម្មនានា។

    ក្នុងឱកាសនោះដែរ ឯកឧត្តម លឹម រតនៈ
    បានធ្វើការសំណេះសំណាល និងផ្ដាំផ្ញើដល់ក្រុមកីឡាករ កីឡាករនី ទាំងអស់ ជៀសឲ្យផុតពីគ្រឿងញៀន ត្រូវខិតខំយក ចិត្តទុកដាក់ ហ្វឹកហាត់ ដើម្បីត្រៀមខ្លួន ឈានទៅយកពានរង្វាន់ មកជូនជាតិ និងជូនខេត្តរបស់ខ្លួន។ បន្ទាប់ពីសំណេះសំ ណាល ឯកឧត្តមបានបំពាក់មេដៃ ជូនថ្នាក់ខេត្ត និងជូនប្រធានសមាគម ក្លឹបកីឡាតេក្វាន់ដូ អាយ ធី អែហ្វ ITF ខេត្តកោះកុង និងបន្តអញ្ជើញចុះពិនិត្យ កន្លែងហ្វឹកហាត់ ក្លឹបកីឡាករ កីឡាការនី នៅចំណុចទីតាំង វ៉ៃបុកចាស់ ស្ថិតក្នុងភូមិ៤ ក្នុងក្រុងខេមរៈភូមិន្ទ៕ដោយ សន ញឹប

    spot_img
    spot_img

    អត្ថបទទាក់ទង

    Leave a Reply

    spot_img