ទំព័រដើម ទំព័រដើម មិនដឹងយ៉ាងមិចបើកកង់បី បុកបង្កាន់ដៃស្ពានសន្លប់២នាក់

មិនដឹងយ៉ាងមិចបើកកង់បី បុកបង្កាន់ដៃស្ពានសន្លប់២នាក់

- ពាណិជ្ជកម្ម -

ភ្នំពេញ៖ បុរសម្នាក់រួមដំណើរនឹងរបស់ម្នាក់ទៀត បើកម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ក្នុងល្បឿនលឿនគេចពីរថយន្តរថយន្តមួយគ្រឿង ដោយខ្វះការប្រុងប្រយ័ត្នជ្រុលទៅ បុកបង្កាន់ដៃស្ពានអាកាស ៧មករាពេញទំហឹង បណ្ដាលឲ្យអ្នកបើកបរគៀបជាប់រងរបួសធ្ងន់ ចំណែកអ្នករួមដំណើររងរបួសស្រាល។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង ២០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ៩ ខែឧសភាឆ្នាំ ២០២០ នៅចំណុចស្គាល់ស្ពានអាកាស ៧ មករា តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរ នឹងបុរសម្នាក់ទៀត បើកម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ពណ៌លឿងពាក់ស្លាកលេខភ្នំពេញ1HY-9358 ធ្វើដំណើរទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ បានគេចពីរថយន្តមួយគ្រឿងរេចង្កូតមកខាងស្តាំដៃ ជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាសពេញទំហឹង បណ្ដាលឲ្យអ្នកបើកបកៀបជាប់រងរបួសធ្ងន់ ត្រូវបានបងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចជួយគាស់ចេញ រួចទំនាក់ទំនងទៅរថយន្តសង្គ្រោះបន្ទាន់ មកយកជនរងគ្រោះទៅសង្គ្រោះ នៅឯមន្ទីរពេទ្យភ្លាមៗ ចំណែកមឯម៉ូតូកង់បីរងការខូចខាតស្ទើរទាំងស្រុង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែង យកម៉ូតូកង់បីទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ រូបភាព និងអត្ថបទ៖ ស៊ីន កុសល

 

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម