More

    បើករថយន្ត គេចពីម៉ូតូជ្រុលចង្កូតឡើងលើឃឿនផ្លូវ បន្តទៅបុកបង្កាន់ដៃស្ពានអាកាស ៥ មករាពេញទំហឹងបណ្តាលរថយន្តខ្ទេចមួយកំណត់មុខ

    spot_img

     

    ភ្នំពេញ: បុរសម្នាក់បេីករថយន្ត Toyota Rush មួយគ្រឿងខណៈមេឃកំពង់ភ្លៀងបានគេចពីម៉ូតូក៏ជ្រុលចង្កូតឡើងលើឃឿនផ្លូវបន្តទៅបុកបង្កាន់ដៃស្ពាន ពេញទំហឹងបណ្ដាលឲ្យរថយន្តខ្ទេចមួយកំណត់មុខទៅលែងរួច។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ០៨ យប់ថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០២២ នៅត្រង់ចំណុចស្ពានអាកាស ៥ មករា ចំហៀងស្ពាន តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

    តាមប្រព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្ត Toyota Rush មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ 2BI-4377ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីចំហៀងស្ពាន ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើបានគេចពីម៉ូតូមួយគ្រឿងក៍រេចង្កូតមកខាងឆ្វេងដៃឡើងលើឃឿនផ្លូវ បន្តទៅបុកបង្កាន់ដៃស្ពានពេញទំហឹងបណ្ដាលឲ្យរថយខ្ទេចមួយកំណត់មុខ រងការខូចខាតយ៉ាងដំណាំទៅមុខលេងរួច ចំណែកបង្កាន់ដៃស្ពានមិនមានរងការខូចខាតនោះទេ។

    ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចក៏បានទៅទំនងទៅសមត្ថកិច្ចជំនាញខណ្ឌចុះមកដល់កន្លែងកើតហេតុ ដោយពិនិត្យជាក់ស្ដែងឃើញខូចខាតតែរថយន្ត ឯបង្កាន់ដៃស្ពានមិនមានរងការខូចខាត រួចសមត្ថកិច្ចឲ្យបានប្រគល់រថយន្ត ឲ្យទៅម្ចាស់វិញ បន្ទាប់មក ម្ចាស់រថយន្តបានហៅគ្នីគ្នាមក រុញរថយន្តទម្លាក់មកក្រោម ហើយយករថយន្តមួយគ្រឿងទៀតមកអូសដើម្បីយកទៅជួសជុលដោយខ្លួនឯង៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img