ទំព័រដើម ទំព័រដើម រថយន្តTacoma ប្រលះរបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យបុរសបីនាក់រងរបួស

រថយន្តTacoma ប្រលះរបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យបុរសបីនាក់រងរបួស

- ពាណិជ្ជកម្ម -

 

ភ្នំពេញ: បុរសម្នាក់រួមដំណើរនិងបុរសពីរនាក់ទៀតបើករថយន្តToyoTa Tacoma គ្រឿងខណះមេឃកំពុងភ្លៀងក៍ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យខូតខាតផ្នែកខាងមុខយ៉ាងដំណំ និងរងរបួសទាំងបីនាក់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង ៤០ នាទីយប់ ថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២២ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ចំណុចមុខក្រសួងការពារជាតិ ស្ថិតក្នុងសង្កាត់មិត្តភាព ខណ្ឌ៧ មករា រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនិងបុរសពីរនាក់ទៀតបើករថយន្តToyota Tacoma មួយគ្រឿងពណ៌ស្គរពាក់ស្លាកលេខកំពង់ស្ពឺ2A-8330 ធ្វើដំណើរទិសដៅពីរលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ខណៈមេឃកំពង់ភ្លៀងក៍រេចង្កូរទៅខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យរថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំ និងរងរបួសទាំងបីនាក់។ ភ្លាមនោះរថយន្តសាមុយបានមួយដឹកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ដោយ កុសល់

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម