ទំព័រដើម ទំព័រដើម ពលរដ្ឋរងគ្រោះដោយទឹកជំនន់ ទទួលអំណោយពីសាខាកាកបាទក្រហមខេត្តប៉ៃលិន

ពលរដ្ឋរងគ្រោះដោយទឹកជំនន់ ទទួលអំណោយពីសាខាកាកបាទក្រហមខេត្តប៉ៃលិន

- ពាណិជ្ជកម្ម -

 

(ប៉ៃលិន) នៅរសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ប៉ៃលិន មានការចូលរួម កំលាំង យុវជនកាកបាទក្រហមខេត្ត និង សហភាពសហព័ន្ធយុវជន ព្រមទាំង អាជ្ញាធរមូលដ្ឋាន បានចុះជួបសួរសុខទុក្ខ និង
នាំយកអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
នាឳកាសនោះ លោកជំទាវអភិបាលខេត្ត ធ្វើការអំពាវនាវដល់ពុកម៉ែបងប្អូនទាំងអស់ ត្រូវមានការប្រុងប្រយត្នចំពោះកូនៗតូច និងសត្វល្អិត និងសត្វអសិរពិសនានាដែលអាចបង្ករគ្រោះដល់អាយុជីវិតបាន ។

ជាមួយគ្នានេះដែរលោកជំទាវ បាននាំយកអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ខ្លាំងចំនួន.២២ គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន គ្រឿង ឧបភោគ បរិភោគ កៅស៊ូតង់សម្ភារះប្រើប្រាស់ និង ថរិកាមួយចំនួន៕ដោយ ភ្នំខៀវ

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម