More

    អភិបាលខេត្តប៉ៃលិន ដឹកនាំក្រុមការងារ ជួយជម្លៀសពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនៅស្រុកសាលាក្រៅ

    spot_img

     

    ប៉ៃលិន៖ យប់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបានអញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងចាត់ចែងកម្លាំងក្រុមការងារ អាជ្ញាធរមូលដ្ឋានជួយដល់ប្រជាពលរដ្ឋភ្លាមៗ បន្ទាប់ពីភ្លៀងបានធ្លាក់មួយមេធំបន្ថែម បណ្តាលអោយហូរលិចកំណាត់ផ្លូវជាតិលេខ៥៩ ចំណុចទីប្រជុំជនស្រុកសាលាក្រៅ និងកំណាត់ផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៥៩ ឆ្ពោះទៅទីប្រជុំជនឃុំស្ទឹងត្រង់ ព្រមទាំងប្រជាពលរដ្ឋដែលបានរងគ្រោះដោយការហូរច្រោះដីភ្នំមកលើលំនៅដ្ឋាន ទៅទីមានសុវត្ថិភាព បានរួចផុតអាយុជីវិតទាន់ពេលវេលា ។

    លោកជំទាវ អភិបាលខេត្តបានអំពាវនាវបងប្អូនប្រជាពលរដ្ឋ ត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ចំពោះទឹកជំនន់នេះ ពិសេសប្រុងប្រយ័ត្នចំពោះកុមារតូចៗ និងរក្សាអនាម័យឱ្យបានត្រឹមត្រូវ។ ជាងនេះទៅទៀតអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់តាមដាន ក្តាប់ព័ត៌មានអំពីសភាពការណ៍គ្រោះធម្មជាតិ ស្ថានភាពរបស់ប្រជាពលរដ្ឋ ត្រៀមមធ្យោបាយអន្តរាគមន៍បានទាន់ពេលវេលា។

    លោកជំទាវបានថ្លែងអំណរគុណចំពោះ ក្រុមការងាររដ្ឋបាលខេត្ត-ស្រុក-ឃុំ-ភូមិ កងកម្លាំងទាំងបីប្រភេទ យុវជនសសយក យុវជនកាកបាទក្រហម ដែលបានចំណាយពេលវេលាក្នុងការជួយប្រជាពលរដ្ឋយ៉ាងសស្រាក់សស្រាំ នាពេលនេះ។ដោយ កុសល់

    spot_img
    spot_img

    អត្ថបទទាក់ទង

    Leave a Reply

    spot_img