ទំព័រដើម ទំព័រដើម បុរសម្នាក់បេីករថយន្ត Ford Raptor បុកម៉ូតូអ្នកដឹកជញ្ជួនផ្លោងទៅប៉ះម៉ូតូមួយគ្រឿងបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ហេីយបើករត់ត្រូវបានប្រជាពលរដ្ឋដេញឃាត់ជាប់

បុរសម្នាក់បេីករថយន្ត Ford Raptor បុកម៉ូតូអ្នកដឹកជញ្ជួនផ្លោងទៅប៉ះម៉ូតូមួយគ្រឿងបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ហេីយបើករត់ត្រូវបានប្រជាពលរដ្ឋដេញឃាត់ជាប់

- ពាណិជ្ជកម្ម -

 

ភ្នំពេញ: បុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាក Ford Raptor មួយគ្រឿងជ្រុលបុកម៉ូតូអ្នកដឹកជញ្ជូនម្នាក់កំពុងឈប់នៅមុខហាងមួយកន្លែងចាំយកម្ហូបភ្ញៀវពីក្រោយពេញទំហឹងបណ្ដាលឲ្យផ្លោងទៅប៉ះម៉ូតូមួយគ្រឿងទៀត បណ្តាលឲ្យបុរសជាអ្នកដឹកជញ្ជូនរងរបួសធ្ងន់។

ហេតុការនេះកើតឡើងកាលពីវេលាម៉ោង១១និង ១០ នាទីយប់ថ្ងៃទី ២ ខែតុលាឆ្នាំ ២០២២ នៅតាមបណ្ដោយ ផ្លូវ សហព័ន្ធ រុស្ស៊ី កែងនឹងផ្លូវ ២២១ ស្ថិតក្នុងសង្កាត់ ផ្សារ ដេប៉ូ ទី៣ ខណ្ឌ ទួលគោក រាជធានី ភ្នំពេញ រួចរថយន្តបង្កព្យាយាមបើករត់រហូតមកដល់ចំណុចផ្លូវកម្ពុជាក្រោម ត្រូវបានបងប្អូនប្រជាពលរដ្ឋនាំគ្នាដេញឃាត់ជាប់ប្រគល់ជូនសមត្ថកិច្ច។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសជាអ្នកដឹកជញ្ជូនម្ហូបតាមអនឡាញម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់C-125 ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1JK-5308 ឈប់នៅលើចិញ្ចើមផ្លូវចំណុចមុខហាងមួយកន្លែង ដើម្បីរង់ចាំយកម្ហូបទៅឲ្យភ្ញៀវ លុះដល់ម៉ោងកើតហេតុខាងលើ ក៏មានរថយន្តស៊េរីទំនើបម៉ាក Ford Raptor មួយគ្រឿងពណ៌សពាក់ស្លាកលេខកម្ពុជា T-979899បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ ២២១ ចេញពីច្រកវត្តនាគវ័ន្ត ក្នុងទិសដៅពីរជើងទៅត្បូង ឆ្លងមកផ្លូវសហព័ន្ធរុស្ស៊ីបត់ឆ្វេងដៃទៅទើសខាងកើត ក៏ជ្រុលទៅបុកម៉ូតូ អ្នកដឹកជញ្ជូនពីក្រោយពេញទំហឹងបណ្ដាលឲ្យផ្លោងទៅប៉ះម៉ូតូមួយគ្រឿងទៀតម៉ាក់ pcx ពណ៌សពាក់ស្លាកលេខភ្នំពេញ1FG-8745 កំពុងចតស្ងៀមនៅចិញ្ចើមផ្លូវ បណ្ដាលឲ្យបុរសជាអ្នកដឹកជញ្ជូនររងរបួសធ្ងន់ ចំណែកម៉ូតូរងការខូចខាតយ៉ាងដំណំ ភ្លាមនោះរថយន្តបង្ករមិនឈប់ទទួលខុសត្រូវនោះទេ បានព្យាយាមបើករត់រហូតមកដល់ចំណុចផ្លូវកម្ពុជាក្រោម ត្រូវបានបងប្អូនប្រជាពលរដ្ឋនាំគ្នាដេញឃាត់ជាប់រួចប្រគល់ជូនសមត្ថកិច្ច។

ក្រោយកើតហេតុសមត្ថកិច្ចបាននាំអ្នកបើកបរនិងរថយន្តមកកន្លែងកើតហេតុវិញ រួចទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគបាលខណ្ឌទួលគោករងចាំធ្វើការដោះស្រាយគ្នាបន្តនៅពេលក្រោយ៕ដោយ កុសល់

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម