More

    លោកអនុសេនីយ៍ឯក ប៊ុន សាម៉ុន មេបញ្ជាការ កងអនុសេនាធំលេខ១ ចំណុះឲ្យតំបន់ប្រតិបត្តិការសឹករងខេត្តស្ទឹងត្រែង រងកាចោទប្រកាន់ពីប្រជាពលរដ្ឋថា យកតួរនាទីរបស់ខ្លួន ទៅគំរាមកំហែង រំលោភយកដីរបស់ពួកគាត់ ដែលធ្លាប់អាស្រាយផល

    spot_img

    ( ខេត្តព្រះវិហារ )  ប្រជាពលរដ្ឋប្រមាណ ជាជាង៥០គ្រួសារ រស់នៅភូមិគុណភាព ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ ដែលពួកគាត់ទាំងនេះ បច្ចុប្បន្នបានចោទប្រកាន់ទៅលើលោកអនុសេនីយ៏ឯក ប៊ុន សាម៉ុនដែលមានតួរនាទីជាមេបញ្ជាការកងអនុសេនាធំលេខ១ចំណុះឲ្យតំបន់ប្រតិបត្តិការសឹករងខេត្តស្ទឹងត្រែងឈជើងនៅ ចំនុចភូមិសាស្ត្រភូមិស្រឡៅឃុំអន្លង់ជ្រៃស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែងថាបច្ចុប្បន្នមន្រ្តីយោធារូបនេះកំពុងតាំងខ្លួនជាខ្លាកំណាចដោយបានយកតួរនាទីរបស់ខ្លួនគំរាមកំហែងហាមឃាត់ពួកគាត់មិនឲ្យបានអាស្រាយផលនៅលើដីរបស់ពួកគាត់ដែលធ្លាប់បង្កបង្កើននឹងអាស្រាយផលជាយូរឆ្នាំមកហើយនោះបានទេ។ជួបជាមួយក្រុមអ្នកសាព័ត៏មានយើងផ្ទាល់នៅថ្ងៃទី១ខែតុលាឆ្នាំ២០២២នេះពួកគាត់លើកថាអ្វីដែលបានបង្កឲ្យមានឩបសគ្គសម្រាបពួកគាត់នោះគឺនៅពេលដែលពួកគាត់ទៅបង្កបង្កើនផលគឺបង្កបង្កើនផលមិនបានទេដោយសារមានមន្ត្រីយោធារូបនេះតែងមកធ្វើការារាំងពួកគាត់គឺគំរាមបាញ់បោះមកលើពួកគាត់មួយវិញទៀតនៅពេលដែលហៅពួកគាត់ទៅដោះស្រាយដើម្បីបញ្ចប់វិវាទដោយខាងភាគីលោកប៊ុន សាម៉ុនមន្ត្រី
    យោធារូបនេះគឺបែងចែកដីឲ្យទៅពួកគាត់មិនតុល្យភាពទៅនឹងចំនួនដីដែលពួកគាត់
    ធ្លាប់អាស្រាយផលពីមុនមកនោះពួកគាត់លើកជា. ឩ.ហ.ថាក្នុង១គ្រួសារធ្លាប់មានដីអាស្រាយផល៥ហិចតានៅពេលដែលក្រុមលោកប៊ូ សាម៉ុន មន្ត្រីយោធាហៅពួកគាត់ទៅដោះស្រាយឬក៏បែងចែកគឺបែងចែកឲ្យទៅពួកគាត់បានតែក្នុង១គ្រួសារៗត្រឹមតែ១ហិចតាឬ២ហិចតាឬក៏អ្នកខ្លះត្រឹមតែ៨០អាមិនដល់១ហិចតាផងតើអោយពួកគាត់ព្រមទទួលយកមិចនិងកើតទៅ?។

    ជុំវិញការចោទប្រកាន់ពីសំណាក់បងប្អូនប្រជាពលរដ្ឋនេះលោកអនុសេនីយ៏ឯកប៊ូ សាម៉ុន មេបញ្ជាកាកងអនុសេនាធំលេខ១ បានប្រាប់មកអ្នកសាព័ត៏មានយើងនៅតាមប្រពន្វ័ទូរសព្វ័នៅព្រឹកថ្ងៃទី២ខែតុលាឆ្នាំ២០២២នេះថារឿងថាលោកគំរាមរកបាញ់ទៅលើប្រជាពលរដ្ឋនោះគឺមិនមានទេដោយឡែករឿងកម្លាំងយោធាបានដាក់ឲ្យឈគោលដៅយាមើលទីតាំងដីនោះលោកថាប្រាកដពិតជាមានមែនហើយក្នុងកម្លាំងយាមនេះទៀតសោតលោកថាយោងតាមបទបញ្ជារបស់មេដាក់បទបញ្ជាឲ្យយាមដីខាងលើលោកថាបើមិនដាក់កម្លាំងយាមកាមទេគឺប្រជាពលរដ្ឋ ចេះតែបំពាន់យកដីនៅចំនុចខាងលើ។

    ដោយឡែកលោកវរះសេនីយ៏ឯកចន្ទ័ សុខុម ទទួលបន្ទុកយោធិននិវត្តន៏ ខេត្តស្ទឹងត្រែងបានប្រាប់មកក្រុមអ្នកសាព័ត៏មានយើងនៅតាមទូរសព្វ័នាព្រឹកថ្ងៃទី២ខែតុលាឆ្នាំ២០២២នេះដែរថាបញ្ហាគ្រឿងចក្រដែលកំពុងឈួសឆាយដីនៅចំនុចខាងលើរបស់ខេត្តស្ទឹងត្រែងគោលដៅសំខាន់គឺមានគោលការស្នើរសុំអាជ្ញាធរខេត្តចឹងអាជ្ញាធរខេត្តអោយខាងសមាគមន៏របស់លោកចុះទៅសិក្សានឹងហ៊ុពន្ធ័ដីខាងលើទុកសម្រាបចែកដល់អតីតះយុទ្ធជននៅក្នុងហ្នឹងលោកវរសេនីយ៏ឯកថាមានប្លង់ដឺម៉ាស់របស់អាជ្ញាធដែនដីគេឲ្យទៅសិក្សាហើយក្នុងកាសិក្សាហ្នឹងគឺមានការពាក់ពន្ធ័ជាមួយបងប្អូនប្រជាពលរដ្ឋគឺមានតែចំនួន៩គ្រួសារនោះទេហើយក្នុង៩គ្រួសារខាងលើនេះលោកថាអ្នកខ្លះគាត់កាប់ឆ្កាព្រៃដោយក្នុងម្នាក់ត្រឹមក្បាលដី១០ទៅ២០ម៉ែតដោយពួកគាត់នៅទាំងនោះនៅមិនទាន់ជាបានអាស្រាយផលនៅលើដីនោះទេតែយ៉ាងណាក៏ដោយលោកបញ្ជាក់ថាចំពោះបងប្អូនប្រជាពលរដ្ឋទាំង៩គ្រួសារខាងលើដោយមានការណែនាំរបស់ឯកឩត្តមអភិបាលនៃគណអភិបាលខេត្តស្ទឹងត្រែងគឺខាងអាជ្ញាធររួមនឹងថ្នាក់ដឹកនាំអង្គភាពរបស់លោកបានដោះស្រាយជូនដល់ពួកគាត់រួចរាល់អស់ហើយដែរ ហើយចំពោះដីស្រែដែលពួកគាត់ធ្លាប់អាស្រាយផលដែលមានពីមុនមកគឺខាងលោកមិនបានប៉ះពាល់នោះទេគឺខាងលោកបានកាត់ច្វៀលជូនដល់ពួកគាត់ដែរហើយក្រោយមកលោកថាស្រាបតែចេញមុខបងប្អូនប្រជាពលរដ្ឋមានពី២០ទៅ៥០
    គ្រួសារចេញមុខមកប្តឹងតវ៉ាទាមទាដីខាងលើហ្នឹងថ្មីបន្ថែមទៀតលោកចន្ទ័សុខុមបានបន្តទៀតថាចំពោះកាប្តឹងតវ៉ារបស់បងប្អូនប្រជាពលរដ្ឋខាងលើនេះប្តឹងអីក៏ប្តឹងទៅលោកថាដីនៅចំនុចខាងលើហ្នឹងជាដីរបស់អាជ្ញាធរខេត្តស្ទឹងត្រែងចឹងមេបញ្ជាការរបស់លោកបានឲ្យបិតត្រឹមតែប៉ុន្នឹងទេ។

    ពាក់ពន្វ័ជាមួយនឹងច្បាប់អនុញាតឈួសឆាយដីព្រៃខាងលើលោកវរសេនីយ៍ឯកចន្ទ័ សុខុមថាគឺលោកមានច្បាប់តែក្នុងខណះពេលនេះលោកមិនអាចធ្វើការបង្ហាញមកដល់ក្រុមការងាររបស់យើងនោះបានទេដោយខាងលោកចុះទៅព្រំដែនឡាវឯណោះ។
    ដោយឡែកលោកសន សារឿនអភិបាលស្រុកថាឡាបរិវ៉ាត់ថារឿងឈួសឆាយដីព្រៃគ្មានច្បាប់ណាគេអនុញាតិឲ្យធ្វើកាឈួសឆាយនោះទេលើកលែងតែដីនោះជាដីព្រៃចន្ទីទើបឈួសឆាយបាន។
    ជុំវិញករណីគំរាំមកំហែងហាមប្រាមប្រជាពលរដ្ឋមិនឲ្យទៅអាស្រាយផលនៅលើដីរបស់ពួកគាត់ហើយបែជាយកគ្រឿងចក្រទៅឈួសឆាយដីព្រៃសាធារណ: របស់រដ្ឋដែលគេសង្ស័យគ្មានច្បាប់អនុញាតនេះនឹង
    ដើម្បីជៀសវាងកំុអោយបក្ខពួកឬក្រុមឆ្លៀតឪកាស១ក្តាប់តូចយកឡេះឬក៏កន្ទេលធំបន្លំដេកប្រជាពលរដ្ឋទាំងនោះបានផ្តិតជាស្នាមមេដៃទទួចស្នើរសុំកិច្ចអន្តរាគមន៏ដល់ឯកឩត្តមបណ្ឌិតហ៊ុន ម៉ាណែតអគ្គមេបញ្ជាការងកងទ័ពជើងគោកមេត្តាជួយរងយុត្តិធម៏ជូនទៅដល់ពួកគាត់ទាំងនេះដោយក្តីអនុគ្រោះផង។ដោយ សួនក្រែង

    spot_img

    អត្ថបទទាក់ទង

    spot_img