More

    បុរសម្នាក់បើករថយន្តហាយលេនឌ័រសង្ស័យងងុយដេកជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវលើស្ពានអាកាសស្ទឹងមានជ័យបាក់អស់៣កង់

    spot_img

     

    ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តហាយលេនឌ័រមួយគ្រឿងសង្ស័យងងុយដេក បើកឡើងស្ពានអាកាសស្ទឹងមានជ័យ ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់អស់៣កង់ ឯរថយន្តបង្ករងការខូចខាតយ៉ាងដំណំ។

    ហេតុការនេះកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចលើស្ពានអាកាសស្ទឹងមានជ័យ តាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តបង្កម៉ាក ហាយឡែនឌ័រ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2Z-9341បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ សង្ស័យតៃកុងងងុយដេក ទើបជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវលើស្ពានអាកាសស្ទឹងមានជ័យ ពេញទំហឹង បណ្ដាលឲ្យបាក់រាប់ដល់ដីចំនួន២កង់ និងវៀចំនួន១កង់ រីឯរថយន្តបង្កខ្ទៀតចេញពីទ្រូងផ្លូវមួយជុំទៅឈប់កណ្ដាលផ្លូវទើបបង្កការភ្ញាក់ផ្អើល និងស្ទះចរាចរណ៍ដល់អ្នកដំណើរជាខ្លាំង ។ចំណែកអ្នកបើកបររងរបួសស្រាល។

    ក្រោយកើតហេតុភ្លាមៗ តៃកុងរថយន្តបង្កបានចុះគេចខ្លួនបាត់ និងឲ្យមិត្តភ័ក្តមកប្រមូលសម្ភារៈសំខាន់ៗក្នុងរថយន្តទៅរក្សាទុក ។ បន្ទាប់មក សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមក ធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុក រង់ចាំដោះស្រាយតាមច្បាប់នាពេលក្រោយ៕ដោយ កុសល់

    spot_img
    spot_img

    អត្ថបទទាក់ទង

    Leave a Reply

    spot_img