ទំព័រដើម ទំព័រដើម រថយន្តHILUX VIGOពាក់ស្លាកលេខនគរបាល បិទឡូហ្គោPOLICE បើកបុក បង្កាន់ដៃស្ពានព្រះមុនីវង្សចាស់ បាក់មួយអស់មួយផ្ទាំង

រថយន្តHILUX VIGOពាក់ស្លាកលេខនគរបាល បិទឡូហ្គោPOLICE បើកបុក បង្កាន់ដៃស្ពានព្រះមុនីវង្សចាស់ បាក់មួយអស់មួយផ្ទាំង

- ពាណិជ្ជកម្ម -

 

ភ្នំពេញ: បុរសម្នាក់បើករថយន្តTOYOTA HILUX VIGO មួយគ្រឿងពាក់ស្លាកលេខនគរបាល បិទឡូហ្គោPOLICE ជ្រុលបុកបង្កាន់ដៃស្ពានព្រះមុនីវង្សចាស់ បណ្ដាលឲ្យបាក់អស់មួយផ្ទាំង សំណាងល្អរថយន្តមិនធ្លាក់ចុះក្រោម គ្រាន់តែរងការខូតខាត។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨ យប់ថ្ងៃ ទី២៨ ខែកញ្ញា ឆ្នាំ ២០២២ នៅត្រង់ចំណុចលើស្ពានព្រះមុនីវង្សចាស់ ផ្នែកខាងកើត ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាកTOYOTA HILUX VIGOពណ៌ត្រេអ៊ីពាក់ស្លាកលេខនគរបាល2-7070បិទឡូហ្គោPOLICE ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីកើតទៅលិច ឆ្ពោះឡើងលើស្ពានព្រះមុនីវង្សចាស់ លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកបង្កាន់ដៃស្ពានពេញទំហឹងបណ្ដាលឲ្យបាក់មួយផ្ទាំង។ចំណែករថយន្តកល់ជាប់ សំណាងល្អមិនធ្លាក់ចុះក្រោម គ្រាន់តែរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងនិងស្ទូចរថយន្តយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ​ កុសល់

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម