More

    រថយន្តprius បុករថយន្តLexus 570 បត់ឆ្លងផ្លូវ ពេញទំហឹងបណ្តាលឲ្យរងរបួសពីរនាក់

    spot_img

     

    ភ្នំពេញ: ស្ត្រីម្នាក់រួមដំណើរនិងបុរសម្នាក់ទៀត បើករថយន្តLexus lx- 570មួយគ្រឿង ពាក់ស្លាកលេខរដ្ឋ បត់ឆ្លងផ្លូវមិនប្រយ័ត្នត្រូវបានរថយន្ត toyota prius បុកពីចំហៀងខាងស្ដាំពេញទំហឹងបណ្ដាលឲ្យរងរបួសទាំងសងបុរសពីរនាក់ ចំណែករថយន្តរងការខូចខាតរៀងខ្លួនយ៉ាងដំណំ។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២នឹង ១០នាទីយប់ រំលងអាទ្រាតឈានចូលថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២២ នៅត្រង់ចំណុចស្តុប ការ៉ាស់សាំងតូចតាល់ តាមបណ្តោយផ្លូវឧកញ៉ាម៉ុងរិទ្ធី កែងនឹងផ្លូវ១០០៣ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានហើយដឹងថា មុនកើតហេតុគេឃើញស្ត្រីម្នាក់រួមដំណើរនិងបុរសម្នាក់ទៀតបើករថយន្ត Lexus lx-570មួយគ្រឿងពណ៌ស្ក ពាក់ស្លាកលេខរដ្ឋ06-2-7999ធ្វើដំណើរតាមបណ្ដោយផ្លូវឧកញ៉ាមុងរិទ្ធីទិសដៅពីលិចទៅកើត លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងដៃឆ្លងមកផ្លូវ១០០៣ ដោយខ្វះការប្រុងប្រយ័ត្ន ក៏ត្រូវបានរថយន្តtoyota prius មួយគ្រឿងពណ៌ទឹកសមុទ្រពាក់ស្លាកលេខភ្នំពេញ2BE-1183បើកបរដោយបុរសម្នាក់ធ្វើដំណើរបញ្ច្រាសទៅដើរគ្នាពីកើតទៅលិច ជ្រុលបុករថយន្ត Lexus ពី ចំហៀងផ្នែកស្តាំពេញទំហឹង បណ្ដាលឲ្យរថយន្តទាំងពីរគ្រឿងរងការខូចខាតរៀងខ្លួនយ៉ាងដំណំ និងបណ្តាលឲ្យ រងរបួសទាំងសងខាងបុរសពីរនាក់បន្ទាប់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យរៀងៗខ្លួន។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img