ទំព័រដើម ទំព័រដើម ពិតជាសង្វេគខ្លាំងណាស់ ឪពុកកុមារីរងគ្រោះរួមនឹងកូនស្រីម្នាក់ កំពុងស្រែកដង្ហោយរកយុត្តិធម៏ ក្រោយពីបុរស់២នាក់ ចាប់រំលោភកូនស្រីរបស់ខ្លួនទាំងមិនទាន់នឹងគ្រប់អាយុផង ...

ពិតជាសង្វេគខ្លាំងណាស់ ឪពុកកុមារីរងគ្រោះរួមនឹងកូនស្រីម្នាក់ កំពុងស្រែកដង្ហោយរកយុត្តិធម៏ ក្រោយពីបុរស់២នាក់ ចាប់រំលោភកូនស្រីរបស់ខ្លួនទាំងមិនទាន់នឹងគ្រប់អាយុផង បណ្តាលអោយមានផ្ទៃពោះ

- ពាណិជ្ជកម្ម -

 

( ខេត្តព្រះវិហារ )  ពិតជាផែនដីធំទូលំទូលាយណាស់ សម្រាបអ្នកមានទ្រព្យសម្បត្តិធនធានមានបុណ្យសក្ត័
តែវាក៏តូចចង្អៀតសម្រាប់អ្នកទីទាល់ក្រ សមដូចសុភាសិតខ្មែរបុរាណបានចងក្រងទុកមកមិនខុសនោះឡើយថាដីខ្លីកុំតោងខ្លួនទាបកុំឈូងស្រវ៉ាអោបភ្នំយ៉ាងណាមុិញជាក់ស្តែងរឿងពិតក្នុងសង្គមនាពេល
បច្ចុប្បន្ននេះតួរយ៉ាងដូចជាបុរស់ម្នាក់ឈ្មោះសុខ សារុនភេទប្រុសអាយុ48ឆ្នាំបច្ចុប្បន្នស្នាក់នៅភូមិជាំក្សាន្តឃុំជាំក្សាន្តស្រុកជាំក្សាន្តខេត្តព្រះវិហារបុរស់អភព្វ័ស្នេហ៏ម្នាក់ខាងលើក្រោយចាប់ដៃគ្នាជាមួយនឹងភរិយាឈ្មោះអ្នកស្រីតិន សារុំភេទស្រីអាយុ៤០ឆ្នាំអ្វីដែលជាចំណងដៃដែលអ្នកស្រីតិន សារុំត្រូវជាភរិយាបានបន្សល់ទុកឲ្យបុរស់អភព្វ័ខាងលើនៅមុនពេលចែកផ្លូវគ្នាគឺជាកូនស្រី១នាក់ ដែលមានឈ្មោះ.ម.ច.រ.តាំងពីនាងកើតបានអាយុទើបតែ២ឆ្នាំមកម្លេះ។

ទឹកចិត្តបុរសដែលត្រូវជាឱពុកបើទោះបីអត់ឃ្លាតមានក្រយ៉ាងណាក៏ដោយសុខចិត្តយកកម្លាំងប្តូនៅអ្វីគ្របយ៉ាងដើម្បីចិញ្ចឹមកូនស្រី ដ៏កំសត់របស់ខ្លួនទៅវាលបាត់ផ្ទះនៅផ្ទះបាត់វាលនេះពិតជាទណ្ឌកម្មនៃព្រហ្មលិខិតបានដាក់បន្ទុកបន្ថែមមកលើបុរសអភព្វ័ខាងលើទុកដូចភ្នំសង្កត់ បើតាមការរាបរាប់របស់បុរស់អភព្វ័ដែលត្រូវជាឱពុកក្មេងស្រីជាជនរងគ្រោះដែលមានឈ្មោះ ម.ច.រ.បានរាបរាប់បង្កប់ទាំងក្តីឈឺចាប់សម្រកទឹកភ្នែកជំនួសកូនស្រីរបស់ខ្លួនថា កាលពីថ្ងៃទី១៦ខែសីហាឆ្នាំ២០២២វេលាម៉ោងប្រមាណជា៧យប់កន្លងទៅថ្មីៗនេះជនសង្ស័យដែលមានឈ្មោះរ៉ម រៀមភេទប្រុសអាយុប្រហែលជា១៧ឆ្នាំបច្ចប្បន្នស្នាក់នៅភូមិរលំថ្ម ឃុំ រំដោះស្រែ ស្រុកជំាក្សាន្តខេត្តព្រះវិហារ ដោយរូបគេបានមកបបួលកូនស្រីរបស់ខ្លួនថាទៅហូបបង្អែមលុះទៅដល់ត្រង់ចំនុចក្បែររបងវត្តភូមិគោកដែលសិ្ថតនៅក្នុងចំនុចភូមិឃុំខាងលើបុរសជនសង្ស័យក៏បានធ្វើសកម្មភាពដោយចាប់ផ្តួលនាងរំលោភរហូតបានសម្រេច បុរសរូបនេះបានបន្តទៀតថាក្រោយជនសង្ស័យខាងលើចាប់រំលោភកូនស្រីរបស់ខ្លួនបានសម្រេចហើយបុរសដែលជាជនសង្ស័យបានគំរាមកូនស្រីរបស់ខ្លួនមិនឲ្យនិយាយប្រាបខ្លួនទៀតផងដោយគេថាបើកូនស្រីរបស់ខ្លួនប្រាបរឿងរ៉ាវទាំងនេះមកដល់ខ្លួនរូបគេនឹងសំលាប់កូនស្រីរបស់ខ្លួនចោលទៀតផង។

ដោយឃើញពីទង្វើររបស់ជនល្មោភកាមធ្វើបែបនេះមកលើខ្លួនកុមារីជនរងគ្រោះក៏បានសម្រេចចិត្តប្រាបរឿងរ៉ាវដ៏ឈឺចាប់របស់ខ្លួនទាំងនេះ ទៅឱពុករបស់ខ្លួន ក្រោយពីបានស្តាប់នូវពាក្យរាបរាប់ប្រាប់រឿងអាថកំបាំងរបស់កូនខ្លួនហើយក្នុងនាមលោកជាឪពុកបង្កើតមិនចង់អោយរឿងនេះបែកខ្ញែកខ្ចល់ខ្ចាយបែកធ្លាយចេញទៅក្រៅនោះ លុះនៅថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០២២បុរសដែលជាឪពុកក៏សម្រេចចិត្តដាក់ពាក្យប្តឹងចូលទៅអធិការដ្ឋាននគរបាលស្រុកជាំក្សាន្តដើម្បីឲ្យសមត្តកិច្ចនៃអធិការដ្ឋាននគរស្រុកជាំក្សាន្តកោះហៅឪពុកម្តាយរួមនឹងជនសង្ស័យយកមកដោះស្រាយគ្នាដោយសន្តិវិធីដោយមិនចង់ពុះទ្រូងឲ្យក្អែកចឹកនោះឡើយដោយគិតថាកេរ្ត៏ខ្មាសរបស់កូនស្រីខ្លួនសុខចិត្តបន្ទន់កាយបន្ទាបចិត្តដើម្បីផ្សះផ្សាកុំឲ្យបែកទៅក្រៅពីព្រោះបើស្តោះទៅគឺវាធ្លាក់នៅលើដើមទ្រូងរបស់ខ្លួននោះទេ តែក្រដាស់របស់ឪពុកក្មេងស្រីជាជនរងគ្រោះមិនអាចខ្ចប់ដុំភ្លើងរបស់ឪពុកម្តាយជនសង្ស័យភាគីខាងប្រុសនោះបានជិតទេអ្វីដែលដុតកំដៅឲ្យឪពុកខាងកុមារីជនរងគ្រោះខឹងសម្បាបន្ថែមទៀតនោះគឺឪពុកម្តាយខាងជនសង្ស័យព្រមបង់អោយខាងកូនស្រីរបស់ខ្លួននូវសំណងជំងឺចិត្តចំនួនទឹកប្រាក់ត្រឹមតែ១លាន៥០មុឺនរៀលតែប៉ុណ្ណោះជុំវិញនឹងការលើកឡើងរបស់ឱពុកកុមារីជនរងគ្រោះលើកឡើងនេះនៅរសៀលថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០២២នេះយើងមិនអាចសុំការបំភ្លឺពីលោកសាយ ដេតអធិការនគរបាលស្រុកជាំក្សាន្តថារឿងរ៉ាវទាំងអស់នេះគឺលោកបានបញ្ជូនទៅខេត្តអស់ហើយផុតដៃលោកហើយដោយលោកឲ្យក្រុមកាងារយើងទំនាក់ទំនងនឹងសួរទៅស្នងការដ្ឋាននគរបាលខេត្តវិហារទៅទើបដឹងច្បាស់ ដោយឡែក
លោកស្រីឩត្តមសេនីយ៏ត្រី ប្រាំង ធីតាស្នងការរងនៃស្នងការដ្ឋាននគបាលខេត្តព្រះវិហារទទួលផែនកាងារប្រឆាំងកាជួញដូរមនុស្សនិងការពារអានីតិជនបានប្រាបមកទូរទស្សកែវភ្នែកអាយធីវីអនឡាញតាមប្រពន្ធទូរសព្វ័នាល្ងាចថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០២២នេះដែរថាសំណុំរឿងនេះខាងលោកស្រីគឺបានកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការសាលាដំបូងខេត្តព្រះវិហាររួចរាល់អស់ហើយលោកស្រីបន្តទៀតថាបើតាមអ្វីដែលលោកស្រីបានដឹងគឺខាងចៅក្រមគេបានធ្វើការចោទប្រកាន់ទៅលើជនសង្ស័យហើយបច្ចប្បន្នជនសង្ស័យត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារហើយដែរ។

យ៉ាងណាក៏ដោយឪពុកកុមារីជនរងគ្រោះក៏ដូចជារូបកុមារីដែលជាជនរងគ្រោះផ្ទាល់ទទួចអង្វរនឹងស្នើរសុំដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ជាពិសេសសម្តេចកិតិបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនសម្តេចគឺជាមាតាទី២របស់ស្ត្រីនៃកម្ពុជាមេត្តាជួយរកយុត្តិធម៏ជូនដល់កូនស្រីរងគ្រោះរបស់គាត់ផងពីព្រោះបច្ចុប្បន្មនេះកូនស្រីរបស់ខ្លួនឈានទៅដល់មានផ្ទៃពោះទាំងមិនទាន់នឹងគ្រប់វ័យផងទៅហើយនោះតើឲ្យគាត់មានសង្ឃឹមអីទៀតបើជីវភាពរបស់ពួកគាត់រកព្រឹកខ្វះល្ងាចរកល្ងាចខ្វះព្រឹកយ៉ាងដូច្នេះចឹងនោះ។ ដោយ សួនក្រែង

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម