More

    ព្រះសីមានុចារីបាឡាត់ វិមុតិ សៀនគុណលាភ ព្រះបាឡាត់គណខេត្តព្រះវិហារ និមន្តចុះសួរសុខទុក្ខ នឹងនាំយកនូវទេយ្យទាន បរិច្ចាគជូនដល់កុមារកំព្រា ក្នុងមជ្ឈមណ្ឌលកុមារកំព្រាខេត្តព្រះវិហារ

    spot_img

    ខេត្តព្រះវិហារ!នៅព្រឹកថ្ងៃទី២១ខែកញ្ញាឆ្នាំ២០២២នេះព្រះសីមានុចារី បាឡាត់
    វិមុតិ្ត សៀន គុណលាភ ព្រះបាឡាតគណ
    ខេត្តព្រះវិហារនឹងជាព្រះនាយកមជ្ឈមណ្ឌលវិបស្សនាធុរះភូមិភាគឥសាននៃកម្ពុជាព្រះអង្គបាននិមន្តនឹងដឹកនាំប្រជាពុទ្ធបរិស័ទដែលជាម្ចាស់ទេយ្យទានមួយចំនួននិមន្តនឹងអញ្ជើញចុះសួរសុខទុក្ខនិមន្តនឹងនាំយកនូវទេយ្យទានបរិច្ចាគដើម្បីចែកជូនដល់ប្អូនៗក្មួយៗដែលជាកុមារកំព្រានៅមណ្ឌលខេត្តព្រះវិហារក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ។

    ឆ្លៀតនៅក្នុងឪកាសនោះព្រះសីមានុចារី វិមុតិសៀនគុណលាភ ព្រះអង្គបាននិមន្តមានសង្ឃដីការទៅកាន់ក្មួយៗប្អូនៗដែលជាកុមារកំព្រានោះថាវាពិតណាស់យើងបានចាប់កំនើតកើតជាមនុស្សនៅលើលោកសន្និវាសយើងនេះដូចគ្នាក៏ពិតមែនតែបើនិយាយពីវាសនាគឺយើងមានខុសៗគ្នាចឹងហើយក្នុងនាមព្រះតេជគុណផ្ទាល់ព្រះអង្គ
    ក៏សូមនិមន្តដាស់តឿនទៅដល់ប្អូនៗក្មួយៗទាំងអស់ត្រូវខិតខំយកចិត្តទុក្ខដាក់នូវកាទូន្មានព្រានប្រដៅពីសំណាក់ម៉ែៗដែលជាមេដោះរបស់យើងក៏ដូចជាលោកគ្រូអ្នកគ្រូនៅក្នុងសាលាដែលលោកទាំងអស់នេះហើយលោកគឺជាឱពុកម្តាយទី២របស់យើងយ៉ាងណាមុិញបើយើងនិយាយពីកុមារភាពជាទូទៅបើទោះបីកូន
    ៗគេកើតមកមានឱពុកម្តាយរបស់គេបីបាច់ថែរក្សាយ៉ាងណាក៏ដោយក៏អ្នកទាំងអស់នោះឱពុកម្តាយរបស់ពួកគេនៅមិនទាន់នឹងបានបើកភ្នែកឲ្យពួកគេដូចតែពួកយើងអ្នករាល់គ្នានេះដែរចឹងសរុបមកវិញក្នុងន័យនេះព្រះបាឡាត់គណខេត្តវិហារព្រះអង្គមានសង្ឃដីការនិមន្តលើកឡើងថា
    មានតែម៉ែដោះរួមនឹងលោកគ្រូអ្នកគ្រូនេះហើយដែលលោកគឺជាឱពុកម្តាយទី២របស់យើងហើយលោកជាអ្នកបើកភ្នែកឲ្យយើងបានមើលឃើញនឹងផ្តល់នូវចំណេះវិជ្ជានឹងចំណេះដឹងហើយចំណេះវិជ្ជានឹងចំណេះដឹងនេះវាមានគុណប្រយោជសម្រាបរូបយើងម្នាក់ៗក្នុងកាចិញ្ចឹមជីវិតទៅថ្ងៃអនាគត់ វាដូចសុភាសិតមួយឃ្លាដែលលើកឡើងមិនខុសនោះទេថា វិជ្ជាគឺជាទ្រព្យជាប់និងប្រាណ ចោរលួចក៏មិនបានចាយច្រើនរឹតតែចម្រើនឡើង។

    ព្រះតេជគុណបាននិមន្តមានសង្ឃដីការនិមន្តលើកឡើងបន្តទៀតថាជាកាពិតណាស់វ័យប្អូនៗក្មួយៗនេះវាគឺជាវ័យមួយដែលប្អូនៗក្មួយៗត្រូវតែខិតខំក្រេបជញ្ជក់យកនូវចំណេះវិជ្ជាដែលលោកគ្រូអ្នកគ្រូបានបង្ហាតបង្រៀនយើងពីព្រោះពួកយើងនេះហើយវាជាទំពាំស្នងឬស្សីហើយទៅអនាគត់ប្រទេសជាតិរបស់យើងគឺចាំបាច់បំផុតត្រូវកាប្អូនៗក្មួយៗចូលរួមក្នុងចំណែកណាមួយដោយខានមិនបានក្នុងការចូលរួមក្នុងកិច្ចការអភិវឌ្ឍន៏ប្រទេសជាតិទៅថ្ងៃអនាគត់។

    បន្ថែមពីរនោះព្រះអង្គក៏បានមានសង្ឃដីការនិមន្តណែនាំទៅដល់ប្អូនៗក្មួយៗចូរជៀសឲ្យឆ្ងាយនូវអប្បាយមុខទាំងឡាយទាំងពួងដែលនាំបង្កអោយអន្តររាយនឹងមានផលប៉ះពាល់ដល់អនាគត់របស់យើងដែលក្នុងនោះរួមមានគ្រឿងញៀនដែលគ្រឿងញៀននេះហើយវាជាអ្នកបំផ្លាញអនាគត់របស់យើងក៏ដូចជាសង្គមជាតិរបស់យើងទាំងមូលហើយប្អូនៗក្មួយៗត្រូវឆ្លើយថាទេចំពោះគ្រឿងញៀន។
    មួយផ្នែកទៀតព្រះតេជគុណព្រះបាឡាត់គណខេត្តព្រះវិហារក៏បានមានសង្ឃដីការនិមន្តលើកឡើងទៅកាន់ក្មួយៗប្អូនៗថាបើសិនជាប្អូនៗក្មួយៗណាមានចិត្តរួមចំណែកលើកស្ទួយវិស័យព្រះពុទ្ធសាសនាហើយចង់បួសជាព្រះសង្ឃនោះព្រះបាឡាត់គណខេត្តនិងមានព្រះទ័យជួយទំនុងបំរុងឲ្យបានបួសជាសង្ឃផងដែរ។
    គួរបញ្ជាក់ផងដែរថាទេយ្យទានដែលជាគ្រឿងបរិក្ខាដែលព្រះតេជគុណរួមនឹងប្រជាពុទ្ធបរិស័ទនិមន្តនឹងអញ្ជើញនាំយកប្រគល់ជូនដល់មណ្ឌលកុមារកំព្រានាឪកាសនោះរួមមាន។

    ទី១.អង្កចំនួន១០ការ៉ុង
    ទី២.ទឹកត្រីនឹងទឹកសុីអុីវចំនួន១០យួរ
    ទី៣.ប្រេងឆាចំនួន២ដប់ធំ
    ទី៤.មី៦កេស
    ទី៥.ទឹកផ្លៃឈើចំនួន៥កេស
    ទី៦.ទឹកសុទ្ធចំនួន៣០យួរ
    ទី៧.សៀងចំនួន១០គ.ក
    ទី៨.សៀវភៅ៧០ក្បាលនឹងប៊ិច៧០ដើម
    ទី៩.នំបញ្ចុកចំនួន១០០គ.ករួមនិងទឹកសម្លរ
    ទី១០.ត្រីខ.ចំនួន៥យួរ
    ទី១១.នំអន្សមមួយចំនួន
    នឹងទី១២ថវិការចំនួន១លាន២២មុឺនរៀលផង។ ដោយ សួនក្រែង

    spot_img

    អត្ថបទទាក់ទង

    spot_img