ទំព័រដើម ទំព័រដើម ឆ្លងចរន្តអគ្គិសនី ឆេះផ្ទះមួយខ្នង ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចេញអន្តរាគមន៍ជួយពន្លត់ទាំងយប់

ឆ្លងចរន្តអគ្គិសនី ឆេះផ្ទះមួយខ្នង ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចេញអន្តរាគមន៍ជួយពន្លត់ទាំងយប់

- ពាណិជ្ជកម្ម -

 

ខេត្តបាត់ដំបង! អគ្គិភ័យមួយបានឆាបឆេះលំនៅដ្ឋានមួយខ្នងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចចេញអន្តរាគមន៍ជួយបាញ់ទឹកពន្លត់ទាំងយប់។

សមត្ថកិច្ចបានអោយដឹងថា ហេតុការណ៍គ្រោះអគ្គីភ័យខាងលើនេះបានកើតឡើងនៅវេលាម៉ោង ២២និង៤៥នាទី ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅចំណុចក្រុមទី១៩ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះខាងលើមានទំហំ ៥ម៉ែត្រx១៦ម៉ែត្រ សង់អំពីថ្ម (ខូចខាតប្រហែល ១០%)ដែលមានម្ចាស់ឈ្មោះ វ៉ាន់ ឌី ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ ចំណែកសម្ភារខូចខាតរួមមាន៖ -ឆេះពីដាន
និងឆេះទូក្លាសសេចំនួន១ សរុបគិតជាទឹកប្រាក់អស់ចំនួន៣០០០$(បីពាន់ដុល្លា)និងមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្សឡើយ។

ក្នុងករណីខាងលើនេះដែរភ្លាមៗនោះលោកអធិការក្រុងបានដឹកនាំកម្លាំងដោយមានការសហការជាមួយកម្លាំងប៉ុស្តិ៍ស្វាយប៉ោ ចុះជួយអន្តរាគមន៍ទាន់ពេលវេលាទើបមិនបណ្តាលអោយឆេះឆ្លងរាលដាលទៅផ្ទះអ្នកដ៏ទៃ ជុំវិញមូលហេតុគឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕ដោយ ភ្នំខៀវ

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម