More

    កម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្ត បានសម្រុកចុះជួយប្រមូលផលស្រូវ នៅពេលទឹកជំនន់កំពុងហក់ឡើងខ្លាំងលិចស្រូវ

    spot_img

     

    បន្ទាយមានជ័យ៖ កម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្តបានសម្រុកចុះជួយប្រមូលផលស្រូវនៅពេលទឹកជំនន់កំពុងហក់ឡើងខ្លាំងលិចស្រូវប្រជាកសិករនៅដែលចុះជួយច្រូតនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នៅវាលស្រែខាងជើងភូមិគោកអំពិល ឃុំអូរប្រាសាទ ស្រុកមង្គលបូរី។

    លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ជាការណែនាំពីឯកឧត្តម ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ លោកវរៈសេនីយ៍ទោ វិញ ស៊ីដូ នាយរងសេនាធិការតំបន់ប្រតិបត្តិការសឹករងខេត្ត បានដឹកនាំកម្លាំងចំនួន៣០នាក់ចុះជួយច្រូតស្រូវប្រជាកសិករមានផ្ទៃដី១ហិកតាដែលកំពុងប្រឈមការលិចលង់ដោយទឹកជំនន។

    លោកបានបញ្ជាក់ថា៖កងកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្តក្រៅពីការងារអង្គភាពការពារបូរណៈភាពទឹកដីនិងសង្គមជូនជាតិមាតុភូមិហើយជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិមានគ្រោះទឹកជំនន់ខ្យល់កន្ត្រាក់ជួយប្រមូលផលស្រូវជូនប្រជាកសិករនៅពេលទឹកជំនន់បានជនលិចស្រូវឆ្នាំ២០២២នេះបានចុះជួយច្រូតស្រូវនៅក្រុងសិរីសោភ័ណនិងស្រុកមង្គលបូរីខណៈពេលនេះទឹកជំនន់កំពុងលិចស្រូវជួយប្រមូលផលដណ្តើមពីទឹក។

    លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន បានបញ្ជាក់ថា៖នៅខេត្តបន្ទាយមានជ័យនៅពេលនៅស្រុកមង្គលបូរីកំពុងរងផលប៉ៈពាល់ដោយទឹកជំនន់ចំនួន២១ភូមិស្មើនិង១៦៧គ្រួសារហើយត្រូវបានជម្លៀសប្រជាពលរដ្ឋចំនួន២៥គ្រួសារស្មើ៩៣នាក់ស្រី៥១នាក់កុមារ១៧នាក់ដាក់នៅលើទីទួលសុវត្ថិភាពផ្លូវវាងក្រុងហើយស្រូវបានលិចទឹកអស់២,៥៧៤ហិកតាហើយនៅពេលនេះកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្តចំនួន៥០នាក់កំពុងជួយប្រមូលផលស្រូវលិចទឹកផ្ទៃដី១ហិកតា៕ ដោយ ក្តាមស្រែ

     

     

    spot_img

    អត្ថបទទាក់ទង

    spot_img