More

    រថយន្តពីរគ្រឿងបុកគ្នា ត្រង់ចំណុចផ្លូវបំបែកជាបួន បណ្ដាលឲ្យជ្រុលចង្កូតទៅបុកបង្គោលភ្លើង និងរងរបួសក្មេងស្រីអាយុមួយខួបជាងម្នាក់

    spot_img

     

    ភ្នំពេញ; រថយន្តស៊េរីសំនើបម៉ាសឺដេស មួយគ្រឿងបុកជាមួយរថយន្តព្រូស ត្រង់ចំណុចផ្លូវបែរជាបួនបណ្ដាលឲ្យរថយន្តម៉ាកសឺដេស ជ្រុលទៅបុកបង្គោលភ្លើងថ្ម ឯរថយន្តព្រូសជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ និងរងរបួសក្មេងស្រីអាយុមួយខួបជាងម្នាក់។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៩ និង ៥០នាទីយប់ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២២ នៅតែបណ្ដោយផ្លូវ១០០៧ កែងនិងផ្លូវ១៩៨០ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តស៊េរីទំនើបម៉ាកសឺដេស មួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2BS-7700បើកបរដោយបុរសម្នាក់រួមដំណើរនិងបុរសម្នាក់ទៀត ដោយធ្វើដំណើរតាមបណ្តោយផ្លូវ១៩៨០ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចផ្លូវបំបែកជាបួនកន្លែងកើតហេតុខាងលើ ក៍ជ្រុលចង្កូតទៅបុកជាមួយនឹងរថយន្ត តូយ៉ូតា ព្រូស មួយគ្រឿងពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ2AX-6619 បើកបរជាលក្ខណៈគ្រួសារចាស់ក្មេងប្រុសស្រីបីនាក់ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ១០០៧ ទិសដៅពីជើងទៅត្បូង ចំពីចំហៀងរថយន្តព្រូស ផ្នែកកង់ខាងមុខខាងស្ដាំពេញទំហឹង បណ្ដាលឲ្យរថយន្តព្រូសជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវពេញទំហឹងបណ្ដាលឲ្យកំពិតបង្គោលភ្លើង ចំណែករថយន្តខូចខាតចំហៀងផ្នែកខាងមុខខាង ស្តាំ និងដាច់ក្រឡេកង់ទៅមុខលេងរួច។ ចំណែករថយន្តម៉ាកសឺដេស ជ្រុលទៅបុកបង្គោលភ្លើងថ្ម ពេញទំហឹងបណ្ដាលឲ្យរថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ភ្លាមៗនោះគេឃើញក្មេងស្រីអាយុមួយខួបជាង ដែលជិះនៅក្នុងរថយន្តព្រូស បានរងរបួសត្រូវបានម្តាយនាំយកទៅព្យាបាលនៅមន្ទីរពេទ្យឯកជនដោយខ្លួនឯង។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីវិញហើយរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img