More

    រថយន្តធុនធំបើកគៀរម៉ូតូ រួចកិ-នយុវជនម្នា-ក់បែ-កក្បា-លធ្លាយខួរស្លា–ប់ភ្លាមៗ

    spot_img

     

    ភ្នំពេញ ៖យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីជិះម៉ូតូមួយគ្រឿងត្រូវរថយន្តធុនធំមួយគ្រឿងបើកគៀរបណ្ដាលឲ្យដួល ចូលក្រោមកង់រថយន្តកិនលើពេញទំហឹង កាលពីវេលាម៉ោង១១ នឹង៣០នាទីយប់ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវណតប៊្រិដ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    សពជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ មានអាយុប្រហែល២០ឆ្នាំ។

    តាមប្រភពព័ត៍មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញម៉ូតូធំមួយគ្រឿងម៉ាកMslazពណ៍ស លាយខ្មៅពាក់ស្លាកលេខភ្នំពេញ 1HX-5081បើកបរដោយយុវជនម្នាក់ធ្វើដំណើរក្នុងទិសដៅពៅត្បូងទៅជើង លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់មានរថយន្តធុនធំមួយគ្រឿងម៉ាកហុីយ៉ានដាយពណ៍សពាក់ស្លាកលេខព្រះសីហនុ3A- 2718បើកបរដោយបុរសម្នាក់ធ្វើដំណើរស្របទិសគ្នាមកពីក្រោយ បានគៀរម៉ូតូបណ្តាលឲ្យជនរងគ្រោះដួលចូលកង់រថយន្តកិនបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅកន្លែកើតហេតុ ចំណែករថយន្តបង្កព្យាយាមបើកបន្តបានប្រហែ១០០ម៉ែត្រ តៃកុងរថយន្តបានចុះរត់គេចខ្លួនបាត់ស្រមោលទុករថយន្តនៅកន្លែងកើតហេតុ។

    ក្រោយកើតហេតុសម្ថកិច្ចមូលដ្ឋានបានមកដល់រួចបានទំនាក់ទំនងទៅម្ថកិច្ចជំនាញចរាចរណ៍ចុះធ្វើការវាស់វែងយករថយន្ត នឹងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាតាមផ្លូវច្បាប់។ ដោយឡែកសពជនរងគ្រោះក្រោយសម្ថកិច្ចធ្វើកំណត់ហេតុរួចបានយកទៅតម្កល់ទុកនៅវត្តទឹកថ្លារងចាំស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img