ទំព័រដើម ទំព័រដើម ឆក់ទូរស័ព្ទបានហេីយជិះម៉ូតូគេចខ្លួន ជនរងគ្រោះដេញពីក្រោយស្រែកចោរៗត្រូវសមត្ថកិច្ចឃាត់បាន២នាក់

ឆក់ទូរស័ព្ទបានហេីយជិះម៉ូតូគេចខ្លួន ជនរងគ្រោះដេញពីក្រោយស្រែកចោរៗត្រូវសមត្ថកិច្ចឃាត់បាន២នាក់

- ពាណិជ្ជកម្ម -

 

ភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់ជិះម៉ូតូធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃពីនារីម្នាក់បានសម្រេចកាលពីវេលាម៉ោង៦និង៥០នាទី ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចផ្លូវជាតិលេខ៣ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ហេីយព្យាយាមគេចខ្លួនរហូតទៅដល់សង្កាត់ភ្លេីងឆេះរទះត្រូវបានជនរងគ្រោះដេញពីក្រោយស្រែកថាចោរៗត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ។

ជនសង្ស័យទាំង២នាក់ ទី១ ឈ្មោះ ភឿន ដែន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដ ។ ទី២ ឈ្មោះ ហុីង ប៊ុនឡេង ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ មិនពិតប្រាកដ ។ នឹងធ្លាប់ព័ន្ធនាគា២ជាង២ឆ្នាំ។ ទាំង២នាក់ មានទីលំនៅ ក្រោយសាលាគោកបញ្ជាន់ ម្តុំលៀសហាល ភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។ សមត្ថកិច្ចដកហូតបានម៉ូតូមួយគ្រឿង ម៉ាកសង់កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ ជាមធ្យោបាយរបស់ជនសង្ស័យ និងដកហូតបានទូរស័ព្ទរបស់ជនរងគ្រោះមកវិញ ហើយជនសង្ស័យធ្លាប់ធ្វើសកម្មភាពឆក់ចំនួន៣លើកមកហើយ។

ចំណែកជនរងគ្រោះ មានឈ្មោះ ម៉ាច ចន្នី ភេទស្រី អាយុ២៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន មានទីលំនៅភូមិក្រាំងដូនទៃ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូឃ្លីក ចេញពីផ្ទះ ឆ្ពោះទៅផ្ទះម្តាយមីង នៅបុរីពិភពថ្មី២ ភូមិព្រៃកី«ខ» សង្កាត់ពងទឹក ខណ្ឌដង្កោ ដោយធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យ២នាក់ ជិះម៉ូតូសង់កូរ៉េ តាមពីក្រោយមកឆក់យកទូរស័ព្ទដៃ I phone 8 plush ពីឃ្លប់ម៉ូតូ បានសម្រេចហើយ ជិះរត់គេច ទើបដេញតាម ស្រែកឆោឡោ ផ្អើលសមត្ថកិច្ច កំពុងល្បាតតាមដងផ្លូវ ជួយដេញតាមស្ទាក់ចាប់ខ្លួនបាន ត្រង់ចំណុចភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ។

ជនសង្ស័យបន្ទាប់ពីចាប់ខ្លួនបាន នាំទៅសំចតនៅប៉ុស្តិ៍ប៉ុស្តិ៍ភ្លើងឆេះរទេះ រួចប្រគល់ឲ្យប៉ុស្តិ៍ចោមចៅទី៣ដេីម្បីនាំទៅសាកសួរ កសាងសំណុំរឿងបញ្ជូនខ្លួនទៅផ្នែកជំនាញខណ្ឌ រីឯទូរស័ព្ទដកហូតបានមកវិញ ត្រូវបានសមត្ថកិច្ចសុំគោលការណ៍ ប្រគល់ជូនជនរងគ្រោះយកទៅប្រើប្រាស់វិញ ៕ដោយ កុសល់

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម