ខេត្តព្រះវិហារ!ដើម្បីឆ្លើយតមទៅនឹងពាក្យស្លោកមួយដែលបានលើកឡើងថាទេសចរម្នាក់ឬក៏ប្រជាពលរដ្ឋម្នាក់ត្រូវចូលរួមដាំកូនឈើឲ្យបានមួយដើមក្នុងន័យនេះកូនឈើប្រណិតប្រមាណជាជិត១០០ដើមដែលលោកនួន សុខុមនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារប្រគេននឹងផ្តល់ជូនព្រះតេជគុណព្រះចៅអធិការវត្តក៏ដូចជាព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គលោកតាអាចារ្យគណកម្មការអាចារ្យសម្រាបវត្តខាងលើតាមរយះលោកចាន់ សុវិជ្ជានាយផ្នែករដ្ឋបាលព្រៃឈើជាំក្សាន្តនោះនៅថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២២នេះត្រូវបានព្រះតេជគុណដែលជាព្រះចៅអធិការវត្តឩត្តរគីរីទួលអណ្តែតក៏ដូចជាព្រះតេជគុណព្រះសង្ឃលោកតាគណកម្មការអាចារ្យសម្រាបវត្តរួមនឹងប្រជាពុទ្ធបរិស័ទចំណឲ្យជើងវត្តទាំងមូលខាងលើចូលរួមដាំយ៉ាងសស្រាក់សស្រាំដើម្បីចូលរួមអបអរសាទរក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៧នេះ។
លោក និន ហឿនដែលជាអាចារ្យគណកម្មការអាចារ្យសម្រាបវត្តខាងលើបានលើកឡើងថាហេតុដែលព្រះតេជគុណព្រះចៅអធិការវត្តរួមនឹងព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គដែលគង់នៅក្នុងវត្តខាងលើរួមនឹងខ្លួនលោកផងក៏ដូចលោកយាយលោកតាដែលជាប្រជាពុទ្ធបរិស័ទចំណុះឲ្យជើងវត្តចង់បានកូនឈើយកមកដាំនៅក្នុងទីធ្លាវត្តអារាមនេះទី១គឺដើម្បីចង់ធ្វើឲ្យទីធ្លាក្នុងទីវត្តអារាមមួយនេះមានសោភណ្ឌភាពល្អស្រស់បំព្រងទៅថ្ងៃអនាគត់នឹងមួយផ្នែកទៀតដើម្បីទុក្ខជាម្លប់សម្រាបឲ្យប្រជាពុទ្ធបរិស័ទមានភាពងាយស្រួលបង្កលក្ខណះកាប្រារព្វធ្វើបុណ្យទានក្នុងរដូវបុណ្យទានម្តងៗក្នុងការជួបជុំគ្នាដើម្បីលេងល្បែងប្រជាប្រីយ៏ហើយប្រយោជន៏ធំបំផុតគឺដើមឈើនេះហើយលោកថាវាជាប្រភពនៃកាផ្តល់អត្ថប្រយោជបានគ្រប់បែបយ៉ាងនឹងគ្រប់ជំពូកឆ្លើយតមនឹងតម្រូវការបស់មនុស្សជាទូទៅ។
គួរបញ្ជាក់ផងដែរថាកូនឈើដែលលោកនួន សុខុមនាយខណ្ឌរដ្ឋបាលព្រៃឈើប្រគេននឹងផ្តល់ជូនដល់ព្រះចៅអធិការវត្តនឹងព្រះតេជគុណព្រះសង្ឃក៏ដូចលោកតាគណកម្មការអាចារ្យសម្រាបវត្តនឹងប្រជសាពុទ្ធបរិស័ទតាមរយះលោកនាយផ្នែករដ្ឋបាលព្រៃឈើជាំក្សាន្តយកមកដាំនាខណះនោះរួមមានកូនឈើចំនួន៤ប្រភេទដែលក្នុងមានកូនឈើដែលជាប្រឈើប្រណិតមានកូនឈើបេងកូនឈើក្រញូងកូនឈើដើមក្ងោកនឹងកូនឈើដើមផ្ការឿងទៀតផង។
ជាមួយគ្នានោះព្រះតេជគុណព្រះចៅអធិការព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គលោកតាគណកម្មការអាចារ្យសម្រាបវត្តក៏ដូចប្រជាពុទ្ធបរិស័ទចំណុះជើងវត្តខាងលើក៏សូមនិមន្តនឹងគោរពថ្លែងអំគុណដល់ខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារក៏ដូចនាយផ្នែករដ្ឋបាលព្រៃឈើជាំក្សាន្តដែលបានប្រគេននឹងផ្តល់កូនឈើទាំងនេះយកមកដាំលម្អរក្នុងទីអារាមមួយនេះដើម្បីទុកជាប្រយោជន៏រួមនាពេលបច្ចុប្បន្នក៏ដូចជាទៅថ្ងៃអនាគត់ផងដែរ។ ដោយ សួនក្រែង