ទំព័រដើម ទំព័រដើម កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ចុះបង្ក្រាបទីតាំងល្បែងខុសច្បាប់ ឃាត់ខ្លួនមនុស្សប្រុសស្រី១៣នាក់ និងដកហូតសម្ភារៈមួយចំនួន

កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ចុះបង្ក្រាបទីតាំងល្បែងខុសច្បាប់ ឃាត់ខ្លួនមនុស្សប្រុសស្រី១៣នាក់ និងដកហូតសម្ភារៈមួយចំនួន

- ពាណិជ្ជកម្ម -

 

ភ្នំពេញ : កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌសែនសុខដឹកនាំដោយលោកសាំង សុភក្រវិចិត្រអភិបាលរងខណ្ឌសែនសុខបានដឹកនាំកម្លាំង ចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ចំនូន៤៧ទីតាំងផ្សេងគ្នាក្នុងរយៈពេលមួយយប់ ដោយឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១៣នាក់ និងដកហូតសម្ភារៈលេងល្បែងមួយចំនួន។

ក្នុងប្រតិបត្តិការចុះបង្ក្រាបទីតាំងល្បែងសុីសងខុសច្បាប់ខាងលើនេះធ្វើឡើងកាលពីព្រលប់ថ្ងៃទី១៧ ខែកញ្ញាជាបន្តបន្ទាប់រហូតដល់វេលាម៉ោង១២ នឹង៣០យប់រំលងអាធ្រាតឈានចូលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ដោយទីតាំងចុងក្រោយ មានយីហោ (ចូសុីប៊ីយ៉ាក្ល)នៅតាមបណ្ដោយផ្លូវ ណតប៊្រីត ដែលស្ថិតនៅក្នុងភូមិស្លែងរលើង សង្កាត់អូរបែកក្អមខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយបានឃាត់ខ្លួនជនជាតិចិនប្រុសស្រីចំនួន ១៣នាក់ ក្នុងនោះស្រី ៦នាក់ អ្នកបកប្រែ១នាក់ អ្នកគិតលុយ១ម្នាក់។

យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីសម្រេចឱ្យអាជ្ញាធរទាំង២៥ខេត្ត ក្រុង ចុះបង្ក្រាបរាល់ទីតាំងល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទទាំងអស់ទូទាំងប្រទេស។

បន្ទាប់ពីទទួលបានសេចក្តីសម្រេច ពីរាជរដ្ឋាភិបាល គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ដឹកនាំដោយលោកសាំង សុភក្រវិចិត្រ អភិបាលរងខណ្ឌសែនសុខបានដឹកនាំកម្លាំងចុះធ្វើការបង្ក្រាបល្បឺងសុីសងចំនួន៤៦ទីតាំងដោយក្នុងនោះទីតាំងទាំងចំនួន៤៦នោះបានបិទទ្វារ ហើយក៏បន្តដឹកនាំកម្លាំងមកធ្វើការឆែកឆេនៅទីតាំងទី៤៧ដែលមានយីហោ(ចូស៊ីប៊ីយ៉ាក្ល)ដោយឃាត់ខ្លួនបានមនុស្សប្រុសស្រីចំនួន ១៣នាក់ ក្នុងនោះមានស្រីចំនួន៦នាក់ រួមនិងសម្ភារលេងល្បែងស៊ីសងមួយចំនួន។

បច្ចុប្បន្នមនុស្សប្រុសស្រីទាំង១៣នាក់ រួមទាំងសម្ភារៈលេងល្បែងស៊ីសង ត្រូវបាននាំទៅអធិការដ្ឋាននគបាលខណ្ឌសែនសុខដើម្បីធ្វើការសាកសួរនាំ នឹងចាត់ការបន្តតាមនីតិវិធីច្បាប់ ដោយឡែកទីតាំងត្រូវបានបិទជាបណ្ដោះអាសន្ន៕ដោយ កុសល់

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម