More

    បុរសម្នាក់បើករថយន្ត nissan មួយគ្រឿងគេចពីរថយន្តមួយគ្រឿងទៀត ជ្រុលចង្កូតឡើងរបាំងថ្មពុះចែកទ្រូងផ្លូវកល់ជាប់រងការខូចខាត

    spot_img

     

    ភ្នំពេញ: បុរសម្នាក់បើករថយន្តម៉ាកnissanមួយគ្រឿងបានគេចពីរថយន្តមួយគ្រឿងទៀតបណ្ដាលឲ្យជ្រុលចង្កូតឡើងលើរបាំងថ្មពុះចែកទ្រូងផ្លូវកល់ជាប់បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០ យប់ថ្ងៃទី ១៧ ខែកញ្ញាឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវមហាវិថីចោមចៅ ស្ថិតក្នុងភូមិព្រៃជីសាក់សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តnissan មួយគ្រឿងពណ៌ត្រេអុី ពាក់ស្លាកលេខភ្នំពេញ2AN-5227ធ្វើដំណើរទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានគេចពីរថយន្តមួយគ្រឿងទៀតមិនស្គាល់ម៉ាកបណ្ដាលឲ្យរេចង្លូចមកខាងឆ្វេងដៃជ្រុលចង្កូតឡើងលើរបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរថយន្តគល់ជាប់ទៅមុខលែងរួចនិងរងការខូចខាតយ៉ាងដំណំ ចំណែករបាំងថ្មរងការខូចខាតប្រេះបែកមួយចំនួន។

    ក្រោយគេកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនូវការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img