ទំព័រដើម ទំព័រដើម បុរសម្នាក់បើករថយន្តJeep ពាក់ស្លាកលេខខេមរៈភូមិន្ទ បុករថយន្តដឹកសំរាមពីក្រោយបណ្ដាលឲ្យកម្មករប្រមូលសំរាមពីរនាក់រងរបួសធ្ងន់

បុរសម្នាក់បើករថយន្តJeep ពាក់ស្លាកលេខខេមរៈភូមិន្ទ បុករថយន្តដឹកសំរាមពីក្រោយបណ្ដាលឲ្យកម្មករប្រមូលសំរាមពីរនាក់រងរបួសធ្ងន់

- ពាណិជ្ជកម្ម -

 

ភ្នំពេញ: បុរសម្នាក់បើករថយន្តម៉ាកJeep ពាក់ស្លាកលេខខេមរៈភូមិន្ទមួយគ្រឿង ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ជ្រុលបុករថយន្តដឹកសំរាម ក្រុមហ៊ុនស៊ីនទ្រី ខណៈកំពុងឈប់ប្រមូលសំរាមពីក្រោយពេញទំហឹងបណ្តាលឲ្យកម្មករពីរនាក់កំពុងប្រមូលសំរាមរបួសធ្ងន់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១ និង ៥០ នាទីយប់ រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៥ខែកញ្ញាឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវ ២១៧ ក្បែរស្ពានដែកចំការដូង ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តដឹកសំរាមក្រុមហ៊ុនស៊ីនទ្រីមួយគ្រឿងពណ៌លឿង ឈប់ប្រមូលសំរាមនូងចំណុចទីតាំងកើតហេតុខាងលើ ក្នុងទើសដៅត្បូងជើង ខណ:នោះគេឃើញកម្មករ៣ទៅ៤នាក់ កំពុងប្រមូលសំរាមដាក់ក្នុងរថយន្ត លុះមកដល់ចំណុចកើតហេតុខាង លើ ក៏មានរថយន្តម៉ាកJeep មួយគ្រឿងពណ៌ត្រេអ៊ីពាក់ស្លាកលេខខេមរៈភូមិន្ទ01-2-5881បើកបរដោយបុរសម្នាក់ធ្វើដំណើរស្របទិសដៅគ្នាក្នុងល្បឿនលឿន ក៏ជ្រុលចង្កូតទៅបុករថយន្តដឹកសំរាមពីក្រោយពេញទំហឹងបណ្ដាលឲ្យកម្មករប្រមូលសំរាមពីរនាក់កំពុងប្រមូលសំរាមខ្ទៀតទៅមុខរថយន្តបណ្ដាលឲ្យរងរបួសធ្ងន់ ភ្លាមនោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ចំណែកអ្នកបើកបររថយន្តបង្កមិនមានរងរបួសនោះទេ គ្រាន់តែរងការខូចខាតរថយន្តផ្នែកខាងមុខយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានមិនចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកទៅរក្សាទុករងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ដោយ កុសល់

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម