ទំព័រដើម ទំព័រដើម ផ្អើលឆោឡោខណ:ប្រទះឃើញស្ត្រីម្នាក់ដេកស្លាប់នៅក្នុងរថយន្តPruis

ផ្អើលឆោឡោខណ:ប្រទះឃើញស្ត្រីម្នាក់ដេកស្លាប់នៅក្នុងរថយន្តPruis

- ពាណិជ្ជកម្ម -

 

(ខេត្តបាត់ដំបង)មានករណីស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងរថយន្ត Pruis ដែលចតចោលជាច្រើនថ្ងៃក្នុងសភាពហើមស្អុយ។

ហេតុការណ៍គួរអោយភ្ញាក់ផ្អើលប្រទះឃើញសាកសពស្ត្រីខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ២០និង០០នាទី ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចខាងក្រោយឈាងខាងជើងផ្សារទំនើបភួរពុយ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ដែលសាកសពស្ត្រីរងគ្រោះមានឈ្មោះ ឌិន សោភា អាយុ៣៤ឆ្នាំ មុខរបរជាបុគ្គលិកលក់អចលនទ្រព្យ(លក់ដីឡូត៍)រស់នៅភូមិត្រពាំងជើងស្រុក សង្កាត់ក្រាំងធ្នង់ រាជធានីភ្នំពេញ ចំណែករថយន្តម៉ាកPruis ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BO-1371។

បើយោងតាមបុរស ឈ្មោះ ណូ រ៉ា អាយុ៣៤ ដែលត្រូវជាប្តីជនរងគ្រោះបានបញ្ជាក់ថា ជនរងគ្រោះខាងលើបានចេញពីផ្ទះតាំងពីព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២មកម្លេះ ដោយបានប្រាប់អ្នកផ្ទះថាមកចូលរួមកម្មវិធីខួបកំណើតគេ ក្រោយមកបន្ទាប់ពីមានការសង្ស័យដោយបាត់ប្រពន្ធមិនឃើញត្រឡប់ទៅផ្ទះ ទំនាក់ទំនងតាមទូរស័ព្ទក៏មិនចូលទើបដាក់ពាក្យបណ្តឹងទៅខាងសមត្ថកិច្ចដើម្បីធ្វើការស្រាវជ្រាវស្វែងរករហូតដល់យប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ក៏ទទួលបានព័ត៌មានថាមានករណីស្ត្រីដេកស្លាប់នៅក្នុងរថយន្តPruisដែលមានស្លាកលេខជារបស់ខ្លួនក៏នាំគ្នាឡើងពីភ្នំពេញមកក៏ឃើញប្រពន្ធខ្លួនដេកស្លាប់នៅក្នុងរថយន្តផ្នែកខាងក្រោយ និងខាងលើកំរាលជើងតែងម្តងដោយមានសភាពហើមស្អុយផងដែរ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញនិងក្រុមគ្រូពេទ្យ ព្រមទាំងព្រះរាជអាជ្ញាផងដែរបានចុះមកពិនិត្យធ្វើកោសល្យវិច័យដើម្បីស្វែងរកស្នាកស្នាមអោយប្រាកដថាជាករណីឃាតកម្ម ឬក៏ជាករណីអ្វីអោយពិតប្រាកដ៕ដោយ ភ្នំខៀវ

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម