ទំព័រដើម ទំព័រដើម ឪពុកម្តាយរវល់ភ្លេចខ្លួនកូនស្រីចុះលេងទឹកប្រឡាយបណ្តាលអោយលង់ស្លាប់យ៉ាងអាណោចអាធ័ម

ឪពុកម្តាយរវល់ភ្លេចខ្លួនកូនស្រីចុះលេងទឹកប្រឡាយបណ្តាលអោយលង់ស្លាប់យ៉ាងអាណោចអាធ័ម

- ពាណិជ្ជកម្ម -

 

ខេត្តបាត់ដំបង! អាសូរក្មេងស្រីម្នាក់ខណៈដែលឪពុកម្តាយរវល់ភ្លេចខ្លួនមិនបានមើលក៏ចុះលេងទឹកប្រឡាយបណ្តាលអោយលង់ស្លាប់យ៉ាងអាណោចអាធ័ម។

សមត្ថកិច្ចបានអោយដឹងថា ហេតុការណ៍គួរអោយភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១១និង០៥នាទីព្រឹក ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចឈ្នាន់៣ ស្ថិតក្នុងក្រុមទី១៤ ភូមិថ្មី ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង ។

កុមារីរងគ្រោះមានឈ្មោះ ឈាន គឹមលាង អាយុ ០២ឆ្នាំ រស់នៅក្នុងភូមិ ឃុំ កើតហេតុខាងលើ បានលង់ទឹកប្រឡាយស្លាប់ខណៈដែលឪពុកម្តាយរវល់ភ្លេចខ្លួនមិនបានមើលថែ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យធ្វើកោសល្យវិច័យ និងបានប្រគល់អោយឪពុកម្ដាយរៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី។ដោយ ភ្នំខៀវ

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម