More

    បុរសម្នាក់បើកម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ជ្រុលបុកពីចំហៀង រថយន្តបណ្ដាលឲ្យរងការខូចខាត

    spot_img

     

    ភ្នំពេញ: បុរសម្នាក់បើម៉ូតូកង់បីឥណ្ឌាមួយគ្រឿងក្នុងល្បឿនលឿនជ្រុលទៅបុករថយន្ត កាមរីបាឡែនពីចំហៀងពេញទំហឹងបណ្ដាលឲ្យរងការខូចខាតរៀងខ្លួន។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង ២០នាទីយប់ថ្ងៃទី១៣ខែកញ្ញា ឆ្នាំ ២០២២ នៅត្រង់ចំណុចស្តុបផ្សារដីហុយ តាមបណ្ដោយផ្លូវហាណូយ កែងនឹងផ្លូវ១៩៨៦ ស្ថិតក្នុងសង្លាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនិងកូនតូចចំនួនពីរនាក់ទៀត បើករថយន្តកាមរី បាឡែនមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2AL-2533ធ្វើដំណើរតាមបណ្ដោយផ្លូវហាណូយទិសដៅពីរជើងទៅត្បូងលុះមកដល់ត្រង់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងដៃទៅផ្លូវ១៩៨៦ ខណៈនោះក៏មានបុរសម្នាក់បើកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងពណ៌សគ្មានស្លាកលេខធ្វើដំណើរបញ្ជ្រាសទិសដៅគ្នាពីត្បូងទៅជើង ក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ជ្រុលបុករថយន្តបាឡែន ពីចំហៀងខាងស្តាំត្រង់ចំណុចកង់ខាងមុខពេញទំហឹងបណ្ដាលឲ្យរងការខូចខាតរៀងខ្លួនយ៉ាងដំណំ។

    ក្រោយកើតហេតុភាគីទាំងពីរបានធ្វើការសម្របសម្រួលគ្នាអស់រយៈពេលជាងមួយម៉ោងទើបបានព្រមព្រៀងគ្នាដោយខាងម៉ូតូកង់បីឥណ្ឌាបានចេញសំណងទៅឲ្យភាគីរថយន្តចំនួន ៧០ ដុល្លារដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ។ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img