ភ្នំពេញ: បុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាក់RANGE ROVERមួយគ្រឿងក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបណ្ដាលឲ្យជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់ចំនួនពីរកង់ ចំណែករថយន្តមិនទាន់អស់ល្បឿនបានបន្តទៅមុខប្រមាណជិត៥០ ម៉ែត្រដាច់ក្រឡេកង់ខាងមុខទៅលែងរួច។
ហេតុការនេះកើតឡើងការពីរវេលាម៉ោង១៩និង ២០នាទី ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវ ២៧១ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក់RANGE ROVER ពណ៌សពាក់ស្លាកលេខភ្នំពេញ2BH-6969ធ្វើដំណើរទើសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើ ខ្វះការប្រុងប្រយ័ត្នបណ្ដាលឲ្យរេចង្កូតទៅខាងឆ្វេងដៃជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យបាក់អស់ចំនួនពីកង់ ចំណែករថយន្តមិនទាន់អស់ល្បឿនបានបន្តទៅមុខប្រមាណជិត ៥០ ម៉ែត្រដាច់កាឡេកង់ខាងមុខខាងឆ្វេងទៅមុខលេងរួច។
ក្រោយកើតហេតុម្ចាស់រថយន្តបានទំនាក់ទំនង ហៅរថយន្តមកស្ទូចបម្រុងចេញពីកន្លែងកើតហេតុ ត្រូវបានបងប្អូនប្រជាពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានចុះមកដល់ រួចទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនិងការិយាល័យចរាចរណ៍ផ្លូវគោកន័យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ កុសល់